ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុក​ថ្ងៃ​បុណ្យ​ឯករាជ្យ ​ចាប់ខ្លួន​២៨២​នាក់

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យោង​តាម​ប៉ូលិស​ក្រុងប៉ារីស​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​មនុស្ស​១៥២​នាក់ ខាងក្រៅ​ការ​ហែ​ក្បួនព្យុហៈយាត្រា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​១៤​កក្កដា​។ ចំំ​ណែ​ក​អយ្យការ​ក្រុងប៉ារីស​និយាយ​ថា ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ មាន​អ្នក​តវ៉ា​អាវកាក់​លឿង​៣​នាក់​។ ក្នុង​ចំណោម​អ្នក​ទាំង​បី ២​នាក់​ត្រូវ​ឃុំឃាំង​ពី​បទ​រៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់​។…

ប្រទេស​បារាំង ៖ យោង​តាម​ប៉ូលិស​ក្រុងប៉ារីស​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​មនុស្ស​១៥២​នាក់ ខាងក្រៅ​ការ​ហែ​ក្បួនព្យុហៈយាត្រា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​១៤​កក្កដា​។ ចំំ​ណែ​ក​អយ្យការ​ក្រុងប៉ារីស​និយាយ​ថា ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ មាន​អ្នក​តវ៉ា​អាវកាក់​លឿង​៣​នាក់​។ ក្នុង​ចំណោម​អ្នក​ទាំង​បី ២​នាក់​ត្រូវ​ឃុំឃាំង​ពី​បទ​រៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់​។ ក្រៅពី​អ្នក​ត្រូវ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ក៏​រង​របួស​ដែរ ពេល​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​និង​កងកម្លាំង​ប៉ូលិស​នៅ​វិមាន​CHAMPS-ELYSEES​។

កាលពី​ថ្ងៃ​ទី​១៤​កក្កដា​ពួក​អាវកាក់​លឿង​ជា​ច្រើន​សិប​នាក់ បាន​ផ្គើន​ចំពោះ​ប្រធានាធិបតី លោក​អេ​ម៉ា​នុយ​អែ​ល​ម៉ា​ក្រូ​ន​ពេល​លោក​ចុះ​ពី​រថយន្ត​COMMANDANT CAR​មួយ​គ្រឿង នៅ​មហាវិថី នៃ​វិមាន​CHAMPS-ELYSEES មុន​ពេល​ក្បួនព្យុហៈយាត្រា​យោធា​មួយ​។

ពួក​អាវកាក់​លឿង​ជា​ច្រើន​សិប​នាក់ ចែក​ជា​ក្រុម​តូច​ៗ បាន​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ជា​ច្រើន​លើក​តាម​ដង​វិ​ថី​នានា ជុំវិញ​វិមាន​CHAMPS-ELYSEES ក្នុង​ពេល​និង​ក្រោយ​ពេល​ព្យុហៈយាត្រា តែ​ពួក​គេ ត្រូវ​បាន​រារាំង​ភ្លាម​ៗ​ដោយ​កងកម្លាំង​ប៉ូលិស​ដែល​ឡោម​ព័ទ្ធ​ពួ​គ​គេ​។

នា​យប់​ថ្ងៃ​ទី​១៤​កក្កដា​នោះ​ការ​សប្បាយ​របស់​ពួក​អ្នកគាំទ្រ​ក្រុមបាល់ទាត់​អាល់​ហ្សេ​រី​ដែល​ឈ្នះ នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​យុវជន​និង​កងកម្លាំង​ប៉ូលិស​នៅ​ក្រុង​លី​យ៉ុ​ង ម៉ា​សី​និង​នៅ​CHAMPS-ELYSEES​។ ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា ក្រសួងមហាផ្ទៃ​បារាំង​រៀបរាប់​ពី​មនុស្ស​២៨២​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​បារាំង ក្នុង​នោះ​២៤៩​នាក់​ត្រូវ​ឃុំខ្លួន​។ ពួក​អ្នក​ពន្លត់ភ្លើង​លើក​ឡើង​ពី​រថយន្ត​ច្រើន​សិប​គ្រឿង​ត្រូវ​ដុត​បំផ្លាញ នៅ​ក្រុង​លី​យ៉ុ​ង​ព្រមទាំង​នៅ​បណ្ដា​ទីក្រុង​ជិតខាង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ