ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ម្ល៉េះ​…​កំពុង​ដេក អត់​ដឹង​ភ្លើង​ឆេះ​ផ្ទះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​ឱ្យ​សង្វេគ​ណាស់ គ្រួសារមួយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​ ខណៈ​កំពុង​លង់លក់​ក្នុង​ដំណេកបណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ឯ​ប្តី​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​ និង​៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤…

ខេត្តកណ្តាល ៖ គួរ​ឱ្យ​សង្វេគ​ណាស់ គ្រួសារមួយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​ ខណៈ​កំពុង​លង់លក់​ក្នុង​ដំណេកបណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ឯ​ប្តី​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​ និង​៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ កក្កដា នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រេ​ី​យ​ស្លា ស្រុក​ស្អាង ។

ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ ប្តី​ឈ្មោះ វេ​៉​ង វី​រៈ អាយុ​៣០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហាន ស្រី​មុំ អាយុ៣៣​ឆ្នាំ ។ ឯ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៩ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​ពី​ឥដ្ឋ​ប្រក់​ស័ង្កសី ខូចខាត​ប្រមាណ​៥០% ព្រមទាំង​ពូក ខ្នេ​ី​យ ខោអាវ និង​ទូ​ដាក់​ខោអាវ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កេ​ី​តហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ​ដូច​រាល់ដង ។ លុះ​នៅ​វេលា​រំលង​អធ្រាត្រ ស្រាប់តែ​មាន​ភ្លេ​ី​ង​ឆាបឆេះ​ក្នុង​បន្ទប់​កន្លែងដេក រហូត​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ ឯ​បុរស​ជា​ប្តី​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។

នៅ​ពេល​កើតហេតុ​នោះ អ្នក​ជិតខាង​បាន​នាំ​គ្នា​មក​ជួយ​ពន្លត់​ទើប​ភ្លើង​រលត់​ទៅ​វិញ ។ ចំណែក​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ស្រុក ក្រោយពី​បាន​ទទួល​ព​ត័​មាន​នេះ ​ក៏​បាន​ទៅ​ជួយ​អន្តា​គម​ន៍ភ្លាម​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ