ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិទ្ធិឫទ្ធិ​លើ​ទឹកដី​ក​ង្រី​…​ថ្ងៃនេះ​បា.ញ់​សាកល្បង​ពី​អានុភាព​កាំជ្រួច​ហ្វូង​BMចំនួន​ជាង​២០០​គ្រាប់

14 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ ព្រឹក​នេះ​នៅ​ព្រ​លានយន្ដហោះ​ខេត្ដកំពង់ឆ្នាំង​មានការ​បា.ញ់​សាកល្បង​គ្រាប់ “​BM” ហៅ​កាំជ្រួច​ហ្វូង​ប្រមាណជាង​២០០​គ្រាប់ ជា​គ្រាប់​ពិត ដោយ​មានការអញ្ជើញ​ចូលរួម​ពី​មន្ដ្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ និង​មន្ដ្រី​អ្នកមុខអ្នកការជា​ច្រើន​រូប​ទៀត ។ លោក​ថោ​ង ស៊ី​ម ប្រធាន​ក្រុមប្រឹក្សាឃុំ​ក្រាំង​លាវ ដែល​ជា​ភូមិសាស្ដ្រ​នៃ​ការបា.ញ់​សាកល្បង​គ្រាប់ BM ពិត​ បានឱ្យ​ដឹងថា…

ខេត្ដកំពង់ឆ្នាំង ៖ ព្រឹក​នេះ​នៅ​ព្រ​លានយន្ដហោះ​ខេត្ដកំពង់ឆ្នាំង​មានការ​បាញ់​សាកល្បង​គ្រាប់ “​BM” ហៅ​កាំជ្រួច​ហ្វូង​ប្រមាណជាង​២០០​គ្រាប់ ជា​គ្រាប់​ពិត ដោយ​មានការអញ្ជើញ​ចូលរួម​ពី​មន្ដ្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ និង​មន្ដ្រី​អ្នកមុខអ្នកការជា​ច្រើន​រូប​ទៀត ។
លោក​ថោ​ង ស៊ី​ម ប្រធាន​ក្រុមប្រឹក្សាឃុំ​ក្រាំង​លាវ ដែល​ជា​ភូមិសាស្ដ្រ​នៃ​ការបាញ់​សាកល្បង​គ្រាប់ BM ពិត​ បានឱ្យ​ដឹងថា តាម​សេចក្ដីជូនដំណឹង​របស់​លោក​ទូច ម៉ា​រី​ម អភិបាលខេត្ដ​លេខ​៩៥​ ស​.​ជ​.​ណ ចុះ ថ្ងៃ​ទី​២២ កុម្ភៈ បាន​ធ្វើការ​ណែនាំ​ហាមមិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ប្រកប​របរអាជីវកម្ម​នៅ​ព្រ​លាន​យន្ដហោះ​ដែល​ជាចំណុច​បាញ់​គ្រាប់​ពិត និង​ចំណុច​គ្រាប់​ធ្លាក់ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ចំណុច​បាញ់គ្រាប់​ពិត គឺ​ស្ថិត​នៅ​ព្រ​លាន​យន្ដហោះ​ខេត្ដ ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំក្រាំង​លាវ ចំណែកចំណុច​គ្រាប់​ដែល​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់ គឺ​នៅ​ភ្នំ​មួយ​ចំនួន​ក្នុងស្រុក​ទឹកផុស​មានចំងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ ពី​ទីតាំងដែល​បាញ់ ។

យោង​តាម​សេចក្ដីជូនដំណឹង​ដដែលបាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ត្រូវ​ហាម​ចូលទៅ​ចំណុច​គ្រាប់​ធ្លាក់​ដែល​មាន​៣​ចំណុច គឺ ចំណុច​ទី​១ E1 ភ្នំ​ពាម​លោក ចតុកោណ X៣៥.៤២ និង Z​៣៨.៤៣ ។ ចំណុច​ទី​២  E2 ភ្នំ​ចំ​ឡឹ​ង ចតុកោណ X​២៧.៣៥ និង Z៣៩.៤៤  និង​ចំណុច​ទី​៣ គឺ E3  ភ្នំ​ទឹក​ចែក និង​ភ្នំ​កន្ធាយ​ធំ ចតុកោណ X​១៩.២៧ និង  Y​៣៩.៤៦។ លោក​បាន​បន្ដ​ថា ក្រោយ​ពីបាន​ទទួល​សេចក្ដីជូនដំណឹង​នេះ លោក​បានធ្វើការ​ផ្សព្វផ្សាយ​ហាមប្រាម​ប្រជា​ពលរដ្ឋ​មិន​ឱ្យទៅ​ចំណុច​ហាមឃាត់​ខាងលើជា​ដាច់ខាត ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២-៣ និង​ទី​៤ មីនា ។

លោក​ទឹម សា​រ៉េ​ត អភិបាលស្រុក​ទឹកផុស បាន​មាន​ប្រសាសន៍​ដែរ​ថា នៅ​ស្រុករបស់​លោក​គឺ​សមត្ថកិច្ច​ប៉ូលិស​ស្រុក ប៉ូលិសប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង ហាម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចូល​ព្រៃ​នៅចំណុច​ហាមឃាត់​មាន​ភ្នំ​ពាម​លោក ភ្នំ​ចំ​ឡឹ​ង ភ្នំ​ទឹក​ចែក និង​ភ្នំ​កន្ធាយ​ធំ ដើម្បី​បោចវល្លិ កាប់​អុស ឬ​កាប់​ឈើ​ជាដើម សូម​ផ្អាក​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ផុត​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ ២០១០ ។
ក្នុង​វិធានការ​ហាមឃាត់​នេះ​ដែរ មន្ដ្រីប៉ូលិស​ម្នាក់​ទៀត​បាន​ដើរ​ជាមួយ​មេ​ភូមិមេឃុំ​ តាម​ផ្ទះ​ហាម​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​ដូចខាងលើ ឬ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឬ​នៅ​ក្បែរ​ដាច់ខាត រយៈពេល​៣​ថ្ងៃនេះ គឺ​ថ្ងៃ​ទី​២-៣-៤ មីនា ។ មិន​ត្រឹម​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែលបាន​ហាម​ហើយ​ត្រូវ​ឱ្យ​ផ្ដិត​មេដៃ​ទទួល​ដឹង​ឮ និង​គោរព​ការ​ហាម​ជា​ដាច់ខាត ព្រោះ​ក្រែងមាន​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ការ​មិនគោរព​បំរាម​ខាងលើ។ លោក​អធិការ​រូបនោះ​បាន​បញ្ជាក់​ថា នឹង​មានការ​បំពង​សម្លេង តាម​រយៈ​ឧទ្ធម្ភាគចក្រ​ផង​ដែរ ពី​បំរាម​ចូលព្រៃ​នៅ​រសៀល​ថ្ងៃ​ទី​២ មីនា នៅ​ក្នុងភូមិសាស្ដ្រ​ស្រុក​របស់​លោក ។

យោង​តាម​ប្រភព​ជិត​ស្និទ្ធ​ពី​មន្ដ្រី​យោធា ដែល​រៀបចំ​ការ​បាញ់ BM គ្រាប់​ពិត​នេះ បានឱ្យ​ដឹង​ថា អាវុធ​ធុន BM ឬ​ហៅ​ថា កាំជ្រួចហ្វូង​នេះ​ នឹង​បាញ់​ចំនួន​ជាង​២០០​គ្រាប់ ដែលក្នុង​មួយ​គ្រាប់​មាន​តម្លៃ​ពី​១២០០​ទៅ ៣៨០០​ដុល្លារ ។

សក្ដានុពល​របស់​កាំជ្រួច BM-21 ផលិត​ដោយ​អតីត​សហភាព​សូ​វៀត

កាំជ្រួច​ហ្វូង BM-21 ត្រូវ​បាន​ផលិត​ឡើងដោយ​សហភាព​សូ​វៀត នៅ​ដើម​ទស​វត្ស​ឆ្នាំ ១៩៦០ ។ ពាក្យ​ថា BM តំណាង​ឱ្យ​ពាក្យ​ជាភាសា​សូ​វៀត​ថា “boyevaya mashina” ដែល​ភាសា​អង់គ្លេស​មាន​ន័យ​ថា “Combat vehicle​” ប្រែជា​ភាសា​ខ្មែរ​ថា “​រថយន្ដប្រយុទ្ធ​” ។ BM-21 មាន​ចំនួន​៤០​កាណុង ប្រើប្រាស់​ដោយ​ដាក់​លើ​ជើង​ទំរ​រថយន្ដ​មួយប្រភេទ​ដែល​រឹង​មាំ​បំផុត។ សហភាព​សូ​វៀត បាន​ផលិត​កាំភ្លើង BM-21 ដើម្បី​ជំនួសកាំភ្លើង​ធំ BM-14 ដែល​មាន​លក្ខណៈ​ចាស់ទៅ​ហើយ​។ កាណុង​កាំជ្រួច BM-21 នីមួយ​ៗ មាន​ប្រវែង​២,៨៧​ម៉ែត្រ ត្រូវ​បាន​ដាក់​តំរៀបគ្នា​លើ​រថយន្ដ​ជើង​ទំរ​។ ជាមួយ​គ្នា​នេះ រថយន្ដដែល​ជា​ជើង​ទំរ​កាំភ្លើង​ធំ BM-21 ប្រើ​ម៉ាស៊ីនទាំងអស់​រត់​បាន​ល្បឿន​៧៥​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ។

កាំភ្លើង​ធំ BM-21 អាច​បាញ់​ចេញក្នុង​រយៈពេល​តែ​២០​វិនាទី​ប៉ុណ្ណោះ ដោយបាញ់​ម្ដង​មួយ​ក៏​បាន ​បាញ់​ម្ដង​ទាំងអស់ក៏​បាន​និងបាន​រយៈ​ចំងាយ​ជាង​២០​គីឡូម៉ែត្រ ។