ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង​ផ្អើល​ពលរដ្ឋ​ក្នុង​បុរី​ភ័យ​ស្លន់ស្លោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​ចែក​ចរន្ត​តាម​ផ្ទះ​ឆេះ​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​១៣​បំពង់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ធូ​លន ភូមិ​ព្រៃ​ព្រីង​១ សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​ចែក​ចរន្ត​តាម​ផ្ទះ​ឆេះ​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​១៣​បំពង់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ធូ​លន ភូមិ​ព្រៃ​ព្រីង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មិនដឹង​ថា ខ្សែភ្លើង​ដែល​តរាយ​តាម​ផ្ទះ ប្រជាពលរដ្ឋ​ក្នុង​បុរី​ដាច់​រលាត់ ឬ​យ៉ាងណា​នោះ​ទេ ស្រាប់តែ​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​រាយការណ៍​ដល់​មន្ត្រី​អគ្គិសនី​ដើម្បី​ផ្តាច់​ចរន្ត ព្រមទាំង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​១៣​បំពង់ ទើប​ភ្លើង​រលត់​ទៅ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មិន​អស់ចិត្ត និង​បារម្ភ​ខ្លាច​ទុ​ស្សេ​ខ្សែភ្លើង​ជា​បន្ត​ទៀត ត្រូវ​បាន​រថ​យន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចុះ​មក​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ដែរ តែ​ភ្លើង​បាន​រលត់​ទៅ​វិញ ហើយ​មាន​តែ​រង់ចាំ​ខាង​ជំនាញ បច្ចេកទេស​អគ្គិសនី មក​ពិនិត្យ និង​ត​ភ្ជាប់​ចរន្ត​ឡើង​វិញ ។ ករណី​ទុ​ស្សេ​ខ្សែភ្លើង​ខាងលើ​នេះ​ដែរ ពុំ​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រង​របួស​ឡើយ ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ