ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ជីវិត​កម្មករ​សំណង់ ទោះ​មិន​ស្រួល​ខ្លួន​ក៏​ប្រឹង​តស៊ូ តែ​មច្ចុរាជ​មិន​ប្រណី

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឱ្យ​ដឹងថា បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ដែល​កំពុងធ្វើការ​ងារ​លាយ​បេតុង ស្រាប់តែ​ងងឹតមុខ​ដួល​សន្លប់​បាត់​មាត់ ហើយ​ត្រូវ​សាច់ញាតិ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​យក​ទៅ​ពេទ្យ តែ​ជា​អកុសល​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​មុន​នឹង​មក​ដល់​មន្ទីរពេទ្យ​ទៅ​ទៀត ទើប​នាំ​គ្នា​ឆោឡោ…

រាជធានី​ភ្នំពេញ ៖ ​បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឱ្យ​ដឹងថា បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ដែល​កំពុងធ្វើការ​ងារ​លាយ​បេតុង ស្រាប់តែ​ងងឹតមុខ​ដួល​សន្លប់​បាត់​មាត់ ហើយ​ត្រូវ​សាច់ញាតិ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​យក​ទៅ​ពេទ្យ តែ​ជា​អកុសល​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​មុន​នឹង​មក​ដល់​មន្ទីរពេទ្យ​ទៅ​ទៀត ទើប​នាំ​គ្នា​ឆោឡោ និក​សង្វេគ​អាណិត​ខ្លោចចិត្ត ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​មន្ទីរពេទ្យ​តែ​ម្តង ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ កក្កដា ២០១៩ នៅ​ការដ្ឋាន​សំណង់​ឃ្លាំង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ។

សព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អ៊ុំ ស្រួច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ ។

តាម​ការ​បំភ្លឺ​ពី​យុវជន​ឈ្មោះ អ៊ុំ វិញ អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់​ជាមួយ​គ្នា ត្រូវជា​ក្មួយបង្កើត​របស់​ជន​រង​គ្រោះ ឲ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា អ៊ុំ​របស់​ខ្លួន​មិន​ស្រួលខ្លួន ហើយ​បាន​ឲ្យ​ប្រពន្ធ​របស់​គាត់​កោសខ្យល់​ឲ្យ លុះ​មក​ដល់​ថ្ងៃរសៀល​បាន​ស្រួលខ្លួន​បន្តិច ក៏​ទៅ​ធ្វើការ​សំណង់​ក្នុងភូមិ​វិញ រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល ខណៈ​ដែល​កំពុង​លាយ​បេតុង ជន​រង​គ្រោះ​ងងឹតមុខ​ដួល​សន្លប់​បាត់​មាត់​.​ក​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ត្រូវ​ក្រុម​គ្រួសារ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​ទៅ​ផ្ទះ​ពេទ្យ​តាម​ផ្លូវ​ចំនួន​៣​កន្លែង តែ​គេ​មិន​ហ៊ាន​ទទួល​ទេ ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ គ្រូពេទ្យ​ពិនិត្យ​ហើយ ប្រាប់​ថា​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ មាន​តែ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ដល់​មន្ទីរពេទ្យ មុន​នឹង​ដឹក​សព​វិល​ត្រឡប់​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​ឯ​លំនៅ​ដ្ឋា​ន​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ