ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​ម៉ូតូ​កង់​៣​កៀប​ជាប់​អូស​ជា​ច្រើន​ម៉ែត្រ ចុះ​មនុស្ស​វិញ​នោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ម៉ូតូ​កង់​៣ មួយ​គ្រឿង​ត្រូវ​រថភ្លើង​បុក​ជាប់​អូស​ជា​ច្រើន​ម៉ែត្រ ខណៈ​ពេល​ដែល​បើក​ឆ្លង​ផ្លូវដែក​មិន​បាន​ប្រុង​ប្រយ័ត្ន​មើល​មុខក្រោយ ។ ទោះបីជា​យ៉ាងណា​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ដោយ​អ្នកបើកបរ​បាន​លោត​ចេញ​គេច​ផុត​ពី​គ្រោះថ្នាក់ ដែល ហេតុការណ៍​គ្រោះថ្នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ម៉ូតូ​កង់​៣ មួយ​គ្រឿង​ត្រូវ​រថភ្លើង​បុក​ជាប់​អូស​ជា​ច្រើន​ម៉ែត្រ ខណៈ​ពេល​ដែល​បើក​ឆ្លង​ផ្លូវដែក​មិន​បាន​ប្រុង​ប្រយ័ត្ន​មើល​មុខក្រោយ ។ ទោះបីជា​យ៉ាងណា​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ដោយ​អ្នកបើកបរ​បាន​លោត​ចេញ​គេច​ផុត​ពី​គ្រោះថ្នាក់ ដែល ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវដែក ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ត្រូវ​រថភ្លើង​បុក​នោះ​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-3933 បើកបរ​ដោយ​បុរស​ម្នាក់​បាន​គេចខ្លួន​បាត់ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​កង់​៣​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវលំ និង​ឆ្លងផ្លូវ​រថ​ភ្លើង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​លើ​ផ្លូវដែក​ស្រាប់តែ​រថភ្លើង​ដឹក​អ្នកដំណើរ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច​មក​បុក​ពេញទំហឹង​តែ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​រថភ្លើង​បុក​ចំ​កណ្តាល​ម៉ូតូ​កង់​៣​កៀប​ជាប់ ហើយ​អូស​ជា​ច្រើន​ម៉ែត្រ ។

មុន​ពេល​បុក​អ្នកបើកបរ​ដឹងខ្លួន​ក៏​បាន​ស្ទុះ​គេចខ្លួន​យក​តែ​រួចខ្លួន ។ ចំណែក​រថភ្លើង​ពុំ​បាន​រង​ការ​ខូចខាត​ឡើយ ។ ម៉ូតូ​កង់​៣​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​នាំ​យក​ទៅ​ទុក​អធិការដ្ឋាន ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ