ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី៥និង១៥នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ប៉ូលិសចរាចរក្រុងដូនកែវបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឌៀប សាបាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគី ស្មាសវី ពាក់ស្លាកលេខ ភ្នំពេញ ១BM-៤៥៣១ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ។ ដោយឡែកភាគីខាងរថយន្តម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខ កំពត ៣A-០៩៣៩ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ក្រោយកើតហេតុ ប៉ូលិសជំនាញក្រុងដូនកែវបានចុះដល់ និងធ្វើកំណត់ហេតុវាស់វែង ព្រមទាំងដកហូតទាំងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ