ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អតីត​បក្ស​ប្រឆាំង​បែក​រាយ​ប៉ាយ បើ​ចង់​រួម​ទាល់តែ​២០​ឆ្នាំ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បែកបាក់​រាយ​ប៉ាយ​អស់ហើយ​ផ្ទុយ​ទៅ​វិញ បើ​ចង់​ប្រមូលផ្តុំ​ឡើង​វិញ ទាល់តែ​១០ ឬ​២០​ឆ្នាំ​ទៀត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បាន​អះអាង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បែកបាក់​រាយ​ប៉ាយ​អស់ហើយ​ផ្ទុយ​ទៅ​វិញ បើ​ចង់​ប្រមូលផ្តុំ​ឡើង​វិញ ទាល់តែ​១០ ឬ​២០​ឆ្នាំ​ទៀត ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កក្កដា​ថា អតីត​មេ​បក្ស​ប្រឆាំង​តែងតែ​ប្រកាស​មូល​ផ្តុំ​គ្នា​ឡើង​វិញ តែ​ផ្ទុយ​ទៅ​វិញ គឺ​បែកបាក់​រាយ​ប៉ាយ​អស់ហើយ ។

លោក​បញ្ជាក់​ថា «​មក​ពី​មាន​ធ្លុង​ច្រើន​បែកបាក់ ទើប​មានការ​ប្រមូលផ្តុំ តែ​ការ​ពិត​មិន​អាច​ប្រមូលផ្តុំ​បាន ទើប​ខិតខំ​ឃោសនា​ថា ប្រមូលផ្តុំ​ៗ ។ តើ​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើប​ប្រមូលផ្តុំ​បាន​ទៅ បើ​នៅ​រាយ​ប៉ាយ​យ៉ាងនេះ ? រង់ចាំ​១០-២០​ឆ្នាំ​ទៀត​ហើយ​មើលទៅ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ សាន ក៏​បាន​លើក​ឡើង​ថា ការ​ប្រកាស​រៀបចំ​គណបក្សប្រឆាំង​ឡើង​វិញ​នៅ​បារាំង​មិន​អាច​ទៅ​រួច​ទេ ព្រោះ បក្ស​ប្រឆាំង​បាន​ងាប់​បាត់​ទៅ​ហើយ តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ។ លោ​កម​ន្ថែ​ម​ថា អ្វី​ដែល​និយាយ​ឡើង​សុទ្ធតែ​ពិភពលោក តែ​ធាតុ​ពិត​មាន​តែ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ។

អតីត​បក្ស​ប្រឆាំង​នៅ​តែ​រឹង​មាំ​មិន​ដែល​មាន​ខ្មោច​ឯណា​រឹង​មាំ​ទេ ។ រប៉ាត់រប៉ាយ​អស់ហើយ​នៅ​រឹង​មាំ​ទៀត ? ។ លោក​សុខ ឥ​សាន ក៏​បាន​អះអាង​ថា រាល់​សកម្មភាព​ប្រឆាំង ដើម្បី​គាស់​រំលើង​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ហើយ​ដែល​គេ​ហៅ​ថា ជា​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី និង​ជា​វិ​ជ្ជ គឺជា​ក្រុម​ឧទ្ទាម​ក្រៅ ច្បាប់​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ការ​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ គឺ​មានច្បាប់​បើកផ្លូវ​ឲ្យ​ចូល​ហើយ តែ​មិន​ព្រម​អនុវត្ត​ទេ បែរជា​នាំ​គ្នា​ស្រែ​កថា អត់​សិទ្ធិ​ធ្វើ​នយោបាយ ។ លោក​ក៏​បាន​គូសបញ្ជាក់​ថា ការ​រង់​ចាំតែ​បញ្ជា​របស់​មេក្រុម​ឧទ្ទាម​ក្រៅច្បាប់​ថា នឹង​ចូល​ស្រុក​នៅ​ពេល​ណា គឺ​សមត្ថកិច្ច​រង់ចាំ​តែ​ឃើញ​មុខ​អាល​នឹង​វ៉ៃ​ខ្នោះ​នាំ​ចូល​គុក​ដោយ​មិនបាច់ រង់ចាំ​សួរ​មេ​ឡើយ ។ លោក​បាន​បញ្ជាក់ គណបក្សកានអំណាច​បាន​កាន់​អំណាច​បាន​ជាង​៤០​ឆ្នាំ ដោយសារ​មានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ