សប្បុរសអ្នកមានសទ្ធាទាំងបរិបូណ៌ដោយសីល តែងសម្បូរទៅដោយយសស័ក្តិ ភោគៈ ទ្រព្យ ទោះបីបុគ្គលនោះត្រាច់ទៅកាន់ប្រទេសណាៗ ក្នុងប្រទេសនោះៗគង់មានគេរាប់អានគេបូជាមិនខាន ។
ព្រះអដ្ឋកថាចារ្យលោកបានពោលដោយបំព្រួញអំពីសទ្ធានេះថា សទ្ធាជាទីរួបរួមទុកនូវស្បៀងគឺកុសលឱ្យប្រជុំប្រមូលផ្តុំ។
សទ្ធាកាលបើកើតមានហើយ ក៏អាចដឹកនាំចិត្តឱ្យបំពេញទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែលជាចំណែកកុសលសុទ្ធ ហើយក៏បានសោយនូវសម្បត្តិទាំង៣ប្រការគឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និងសម្បត្តិប្រសើរថ្លៃថ្លាគឺព្រះនិព្វាន១ តែបើសទ្ធាមិនកើតឡើងទេ បុណ្យកុសលដទៃៗក៏មិនអាចនឹងកើតឡើងបានដែរ ។
កាលបើបុគ្គលតាំងចិត្តថានឹងចេញដំណើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលត្រូវរៀបចំស្បៀងអាហារសម្រាប់ជាជំនួយតាមផ្លូវនោះយ៉ាងណា បុគ្គលអ្នកមានសទ្ធាក៏ត្រូវតែរៀបចំស្បៀងគឺកុសលដែលបម្រុងនឹងទៅកាន់បរលោកដូច្នោះដែរ ។
ចែករំលែកព័តមាននេះ