ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរតែ​ទិញ​រថយន្ត​ថ្មី​ទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

សំណួរ​ដែល​មនុស្ស​ជា​ច្រើន​ មាន​ពេល​ដែល​ចង់​ប្តូ​ររថយន្ត​គឺ តើ​គួរតែ​ទិញ​រថយន្ត​ថ្មី ឬ​រថយន្ត​ជជុះ? ប៉ុន្តែ​សំណួរ​ដែល​ត្រឹមត្រូវ​គួរតែ​ជា តើ​អ្នក​ត្រូវការ​រថយន្ត​ថ្មី ឬ​ចង់បាន​រថយន្ត​ថ្មី? អ្នក​ប្រហែលជា​មិន​ត្រូវការ​រថយន្ត​ម៉ូ​ដ​ថ្មី​ទំនើប​ៗ​ដែល​ឃើញ​ផ្សាយ​តាម​ទូរទស្សន៍​លើ​ប្រព័ន្ធ​សង្គម​ទេ ប៉ុន្តែ​អ្នក​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ចង់បាន​វា​ ។…

សំណួរ​ដែល​មនុស្ស​ជា​ច្រើន​ មាន​ពេល​ដែល​ចង់​ប្តូ​ររថយន្ត​គឺ តើ​គួរតែ​ទិញ​រថយន្ត​ថ្មី ឬ​រថយន្ត​ជជុះ? ប៉ុន្តែ​សំណួរ​ដែល​ត្រឹមត្រូវ​គួរតែ​ជា តើ​អ្នក​ត្រូវការ​រថយន្ត​ថ្មី ឬ​ចង់បាន​រថយន្ត​ថ្មី? អ្នក​ប្រហែលជា​មិន​ត្រូវការ​រថយន្ត​ម៉ូ​ដ​ថ្មី​ទំនើប​ៗ​ដែល​ឃើញ​ផ្សាយ​តាម​ទូរទស្សន៍​លើ​ប្រព័ន្ធ​សង្គម​ទេ ប៉ុន្តែ​អ្នក​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ចង់បាន​វា​ ។

អ្នក​ត្រូវ​ចង​ចាំ​ថា​ក្នុង​សង្គម​នេះ តែងតែមាន​អ្នក​ដែល​មាន​រថយន្ត​ល្អ​ និង​ទំនើប​ជាង​អ្នក​ជាក់​ជា​មិន​ខាន​ដូច្នេះ​អ្ន​កមក​មិន​ចាំបាច់​ព្យាយាម​ធ្វើ​ឲ្យ​ដូច​គេ ឬ​ល្អ​ជាងគេ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ចំណាយ​ថវិកា​ច្រើន​លើ​រថយន្ត​ថ្មី​ៗ​ អាច​ជា​ការ​ខាតបង់​មួយ​ដែរ​ ព្រោះ​អ្នក​មិន​យក​វា​ដើម្បី​រក​ប្រាក់​ចំណូល​ជូន​អ្នក​ឡើយ​។

ក្រៅពី​នេះ អ្នក​ដែល​សម្រេចចិត្ត​បង់​រំលស់​រថយន្ត​ថ្មី​វិញ​ កាន់តែ​ខាតបង់​ទៅ​ទៀត​ ព្រោះ​ពួក​គេ​កាត់​បន្ថយ​ប្រាក់​សន្សំ​របស់​ពួក​គេ ​ដែល​អាច​យក​ទៅ​វិនិយោគ​លើ​ធនធាន​ដែល​អាច​រក​ប្រាក់​ចំណេញ​ដល់​ពួក​គេ​ដទៃ​។

ប្រសិនបើ​អ្នក​មិន​ត្រូវការ​រថយន្ត​ថ្មី​ទេ ការ​ទិញ​រថយន្ត​មួយ​តឹក​ក៏​មិនមែន​ជា​ជម្រើស​គួរ​ឲ្យ​ខ្មាស​អៀន​ដែរ​ព្រោះ​លើ​ទីផ្សារ​កម្ពុជា​យើង​មាន​រថយន្ត​ល្អ​ៗ​ជា​ច្រើន​ដែល​អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ​ទាប​ជាង​រថយន្ត​ថ្មី​ៗ​។

តែបើ​អ្នក​សម្រេចចិត្ត​ថា​ទិញ​ហើយ សំណួរ​មួយទៀត​ដែល​អ្នក​សូរ​ខ្លួនឯង​ប្រហែលជា តើ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ខ្ញុំ​គួរ​ទិញ​រថយន្ត​តម្លៃ​ប៉ុន្មាន?

អ្នកជំនាញ​ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់​សន្សំ​របស់​អ្នក​ក្នុង​រយៈពេល​១៨​ខែ​ប៉ុណ្ណោះ​។ មូលហេតុ​អ្វី​បានជា​១៨​ខែ​ជា​ពេល​ដ៏​ល្អ? អ្នកជំនាញ​ប្រាប់​មក​ថា ​រយៈពេល​១៨​ខែ​ជា​ពេល​ដែល​មនុស្ស​យើង​ជៀសវាង​ការ​សម្រេចចិត្ត​ឆេវឆាវ​។

រូបមន្ត​គឺ​មិន​ស្មុគស្មាញ​ទេ អ្នក​អាច​ដឹង​ថា​អ្នក​គួរតែ​ទិញ​រថយន្ត​តម្លៃ​ប៉ុន្មាន​ដោយ​យក​ចំនួន​ប្រាក់​សន្សំ​ដែល​អ្នក​អាច​សន្សំ​ក្នុង​មួយ​ខែ គុណ​និង​ពេលវេលា​ដែល​អ្នក​សន្សំ​ជា​ការ​ស្រេច​។

ឧទាហរណ៍​ដូច​ជា បើ​អ្នក​សន្សំ​បាន​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ នោះ​អ្នក​អាច​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​១៨,០០០​ដុល្លារ​បាន​។

សម្រាប់​អ្នក​ដែល​មិន​អាច​សន្សំ​បាន​ច្រើន​ដូច​ចំនួន​ក្នុង​ឧទាហរណ៍​ទេ អ្នក​អាច​បង្កើន​ពេលវេលា​សម្រាប់​សន្សំ​បាន​។ មនុស្ស​យើង​មាន​ស្ថាន​ការ​ខុស​ៗ​គ្នា ប៉ុន្តែ​ចូរ​ចង​ចាំ​ថា​រាល់​ការ​សម្រេចចិត្ត​របស់​អ្នក​គួរតែ​ធ្វើ​ឡើង​ដោយ​យោង​តាម​ការ​ពិចារណា​លើ​ស្ថាន​ការ​ទាំងនោះ​ផង ជា​ពិសេស​គឺ​ស្ថាន​ការ​បន្ទាប់​ពី​ការ​ទិញ​រថយន្ត​ជាដើម​ព្រោះ​អ្នក​អាច​នឹង​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​លើ​ថ្លៃ​សាំង​និង​ថ្លៃ​ជួសជុល​ផ្សេង​ៗ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ