ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ក្រុមបើកឆាកប្រយុទ្ធគ្នា​ផ្អើល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា គេមិនថាមានរឿងអ្វីនោះទេ ស្រាប់​យុវជន​២​ក្រុម​បើក​ឆាកប្រយុទ្ធគ្នា ​ដោយភាគី​ម្ខាង​​ទាញ​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​​ភាគី​ម្ខាងទៀត បង្កការ​ភ្ញាក់​​ផ្អើល​ពេញ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ។ ហេតុការណ៍​​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​ក​ក្កដា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា គេមិនថាមានរឿងអ្វីនោះទេ ស្រាប់​យុវជន​២​ក្រុម​បើក​ឆាកប្រយុទ្ធគ្នា ​ដោយភាគី​ម្ខាង​​ទាញ​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​​ភាគី​ម្ខាងទៀត បង្កការ​ភ្ញាក់​​ផ្អើល​ពេញ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ។

ហេតុការណ៍​​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​ក​ក្កដា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៧៤ ​នៅ​ចំណុច​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ក្រុមយុវជ​ន​ទាំង​២ក្រុម​ខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។

តាមប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​​យុវជន​​២​ក្រុម​ មាន​គ្នា​សរុប​ប្រមាណ​ជា​​១០​នាក់ ដោយ​ភាគី​ម្ខាងមានគ្នា​៥​នាក់​ជា​ជន​រង​គ្រោះ និង​ភាគី​ម្ខាង​ទៀត​មានគ្នា​៤​ទៅ៥​នាក់​ជា​ជន​បង្ក លុះ​ពេល​​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ​ ​ខណៈភាគី​ខាង​​ជន​រង​គ្រោះ​កំពុង​តែ​លេង​បាល់ ហើយ​ភាគី​ខាង​ជន​បង្ក​ក៏​លេង​បាល់​នៅ​ក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​​ផង​ដែរ ។

តាមប្រភពដដែលបាន​បន្ត​ថា គេមិនដឹងថាមានរឿងអ្វីនោះទេ ​ស្រាប់តែភាគី​​ខាង​ជន​បង្ក​ដែល​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ភាគី​ខាង​ជន​រង​គ្រោះ​ ប​ណ្តា​ល​អោយ​ផ្អើល​​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរា​គមន៍​នៅ​កន្លែង​កើតហេតុ​ ហើយ​ភ្លាមនោះ​ភាគី​ខាង​ជន​រង​គ្រោះ​ក៏បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​ នៅ​សល់​តែ​​​ភាគី​ខាង​ជន​បង្ក​នាំ​គ្នា​ទាញ​ដាវ​សាំ​ម៉ូ​រៃ​កាប់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ១GN-៣១៣៨ បណ្តាល​អោយ​ដួល​នៅ​ក្នុងវិទ្យាល័យ​​ផងដែរ​ បន្ទាប់មក​​ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួនបាត់​​អស់ ។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​បាន​នាំ​ភាគី​ខាង​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ​ដើម្បី​ស្រាវជ្រាវ​រក​ភាគី​ខាង​ក្រុម​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ