ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​ស្វាយ​​និង​Syphilis រាតត្បាត​​នៅអាមេរិក​​ ពិសេស​​​ទៅ​លើ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

10 ឆ្នាំ មុន

​​នាយក​ដ្ឋាន​បង្ការ​ និងការ​ពារ​​រោគ​សហ​រដ្ឋ​អាមេរិក​​​(​CDC)​​​បញ្ជាក់​ថា បច្ចុប្បន្ន​​ចំនួន​ប្រជា​ពលរដ្ឋ​​​ដែល​កើត​ស្វាយ​​​ និង​Syphilis ​កើន​ខ្ពស់​ជា​បន្ត​បន្ទាប់ ពិសេស​ទៅ​លើ​ក្រុម​បុរស​​ស្រឡាញ់​​​បុរស​​ភេទ​ដូច​គ្នា​ ។​​

​​នាយក​ដ្ឋាន​បង្ការ​ និងការ​ពារ​​រោគ​សហ​រដ្ឋ​អាមេរិក​​​(​CDC)​​​បញ្ជាក់​ថា បច្ចុប្បន្ន​​ចំនួន​ប្រជា​ពលរដ្ឋ​​​ដែល​កើត​ស្វាយ​​​ និង​Syphilis ​កើន​ខ្ពស់​ជា​បន្ត​បន្ទាប់ ពិសេស​ទៅ​លើ​ក្រុម​បុរស​​ស្រឡាញ់​​​បុរស​​ភេទ​ដូច​គ្នា​ ។​​

ក្នុងរបាយការណ៍​​របស់​CDC ដែល​ផ្សព្វ​ផ្សាយ​​កាល​ពី​ថ្ងៃទី​​៨ មករា ២០១៤ បញ្ជាក់​ថា អត្រា​​អ្នក​ឆ្លង​ជំងឺ​ស្វាយ​ថ្មីនៅ​សហ​រដ្ឋអាមេរិក​​បាន​កើន​ឡើង​​ចំនួន​​​៤%​ បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​​​២០១២ និង​អាច​កើន​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​នេះ​​បន្ថែម​ទៀត ។

​​​​ លោក​ហ្គេល បូលែន ​នាយក​ផ្នែក​ជំងឺ​ឆ្លង​​តាម​ការ​រួម​រ័ក​​របស់​CDC​ឱ្យ​ដឹង​ថា ​ទោះ​បី​​ជា​ជំងឺ​ស្វាយ​ និង​Syphilis ​រួម​ទាំ​ង​ជំងឺ​Chlamydia អាច​ព្យា​បាល​​ដោយ​ថ្នាំ​ផ្សះ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​ដែល​ស្ថិត​ក្នុងក្រុម​ប្រឈម​មុខ​ភាគ​ច្រើន​​បែរ​ជាមិនចូល​ព្យាបាល​ស្រប​តាមការណែ​នាំ​​របស់​គ្រូពេទ្យ​ ​​ទើបក្លាយ​​ជាកត្ដា​សំខាន់​​បង្ក​ឱ្យ​មាន​ការ​ឆ្លង​​នៅ​សហ​រដ្ឋ​អាមេរិក​​​កើន​​ខ្ពស់​​យ៉ាង​ឆាប់​រហ័ស​​​ ជា​ពិសេស​​ទៅ​​លើ​ក្រុម​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ។​

​នៅ​ក្នុង​របាយការណ៍​​របស់​CDC បញ្ជាក់​​ថា អត្រា​​​​អ្នក​ឆ្លង​​ស្វាយ​នៅសហ​រដ្ឋអាមេរិក​​ដែល​បាន​ប្រមូលទិន្ន​ន័យ​​ជា​ចុងក្រោយ​​ស្ថិត​ក្នុងកម្រិត​​​១០៧,៥នាក់ ពីចំណោម​ប្រជា​ពលរដ្ឋ​​​១០០.០០០​នាក់ ​ខណៈ​​​ពេល​អត្រា​​​ឆ្លង​វី​រុស​Syphilis ​នៅ​អាមេរិក​​មាន​ប្រហែល​​​៥នាក់​​ក្នុង​ចំណោម​​​​១០០.០០០​នាក់ ។ ​

រដ្ឋាភិបាល​​អាមេរិក​​​ចំណាយ​ប្រាក់​លើ​​ផ្នែក​សុខ​ភាព​​​ច្រើន​ជាង​​១៦.០០០​​លាន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំ​​​សម្រាប់​ព្យាបាល​​អ្នក​ឆ្លង​ស្វាយ​​ និ​ង​វីរុស​ Syphilis ៕