ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ធត់ណាស់! ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២​ ខែកក្កដា ឆ្នាំ​២០១៩​ កើតឡើង​៧​លើក​(​យប់​៦​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​).​របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប​៤​នាក់​:…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២​ ខែកក្កដា ឆ្នាំ​២០១៩​ កើតឡើង​៧​លើក​(​យប់​៦​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​).​របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប​៤​នាក់​: ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​២​លើក​,​ប្រជែង​១​លើក​ស្លាប់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, ​រថយន្ត​តូច​៣​គ្រឿង​, ​រថយន្ត​ធំ​៣​គ្រឿង​,​ ថ្មើរជើង​១​នាក់ ។

យាន​បង្កហេតុ​: ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​(​ស្រី​១​នាក់​),​កំពត​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​២​នាក់​និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២​ ខែកក្កដា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦៩១៦​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​២១៤១​គ្រឿង​(៧៧%) អប់រំ​៥៤១​គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​១៦០៥​គ្រឿង​(​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១២​ ខែកក្កដា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៨៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៤០៦៣​គ្រឿង​ អប់រំ​២៩១​គ្រឿង​ ពិន័យ​ចំនួន​សរុប​១២៤២​គ្រឿង​ (​មួក​៩៤៧​គ្រឿង​ កញ្ចក់​១៤៩​គ្រឿង​ ប​ញ្ជ្រា​សទិស​៥៧​គ្រឿង​ ផ្សេង​ៗ៨៩​គ្រឿង​) ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ