មេក្លិបបិសាចក្រហមសុំឱ្យ Lukaku នៅលេងមួយរដូវកាលទៀតដោយសន្យាថា…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានប្រាប់ Romelu Lukaku ឱ្យបន្តលេងនៅក្លិបមួយឆ្នាំទៀត ហើយសន្យាថានឹងរកតួនាទីថ្មីមួយឱ្យនៅលើតារាង។
ក្រោយពីកីឡាករប៊ែលហ្ស៊ិករូបនេះ ប្រាប់ពីគម្រោងទៅលេងឱ្យអ៊ីតាលី គ្រូបង្វឹក Man Utd បានចេញមុខនិយាយលួងលោមឱ្យបន្តនៅទ្រនំចាស់។ Lukaku អាយុ២៦ឆ្នាំ បាននិយាយជាមួយនឹងលោក Solskjaer មុនពេលក្រុមទាំងមូលហោះទៅលេង Pre-season នៅអូស្ត្រាលី។
លោក Solskjaer ប្រាប់ Lukaku ថានឹងមានតួនាទីថ្មីនៅលើតារាងសម្រាប់ឱ្យលេងនៅរដូវកាលក្រោយ បើទោះបីជាទិញយកកីឡាករ Marcus Rashford ហើយក៏ដោយ។ Lukaku ត្រូវបាន Inter Milan ចាប់ចិត្ត និង គ្រោងទៅលេងនៅ Serie A ក្រោមការដឹកនាំរបស់លោក Antonio Conte។ ចំណែកឯ Juventus និង Napoli ក៏កំពុងតែសម្លឹងមើលអតីតកីឡាកររបស់ក្លិបតោខៀវ Chelsea ម្នាក់នេះដែរ ក្រោយពីក្លិប Man Utd មិនសូវខ្វាយខ្វល់ការពីរដូវកាលមុន។
គួរបញ្ជាក់ផងដែរថា បើទោះបីជា Untied ចង់លក់ Lukaku ក្នុងតម្លៃដូចគ្នានឹងតម្លៃដែលខ្លួនទិញពី Chelsea កាលពីពីរឆ្នាំមុន (៧៥លានផោន) ក៏ដោយ ក៏គ្រូបង្វឹកលោក Solskjaer នៅចង់ឱ្យកីឡាករនេះនៅលេងបន្តទៀតដែរ។ ថ្វីបើ Man Utd កំពុងតែលួងឱ្យ Lukaku នៅលេងបន្ត ក្លិប Inter Milan នៅតែមិនបោះបង់ការទិញកីឡាកររូបនេះដែរ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ