ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំភ្លឺ​​​​រឿងលាប​ពណ៌​ដែល​អត់​ពិត…ធ្វើឱ្យ​ប៉ះពាល់​ក្រសួងការ​ពារ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

​​​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​គេហ​ទំ​ព​័រដែល​បុគ្គល​មួយ​ចំនួន​តូច​បាន​បង្ហោះ​និង​ចុះ​ផ្សាយ​លាប​ពណ៌នូវ​ព័ត៌មាន​មិន​ពិត​មួយ ជុំវិញ​ករណី​ជ្រេ​ី​ស​រេ​ី​ស​ទ័ព​ដោយ​ខុសច្បាប់​កាលពី​ថ្មី​ៗ​នេះ​រួច​មក ​លោក​លោក ម៉ែ​ន ច័ន្ទ​រិ​ទ្ធី ដែល​ជា​មន្ត្រីរាជការ​ម្នាក់​បាន​ធ្វេ​ី​ស​ន្និ​សីទ​​កាសែត​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កក្កដា…

​​​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​គេហ​ទំ​ព​័រដែល​បុគ្គល​មួយ​ចំនួន​តូច​បាន​បង្ហោះ​និង​ចុះ​ផ្សាយ​លាប​ពណ៌នូវ​ព័ត៌មាន​មិន​ពិត​មួយ ជុំវិញ​ករណី​ជ្រេ​ី​ស​រេ​ី​ស​ទ័ព​ដោយ​ខុសច្បាប់​កាលពី​ថ្មី​ៗ​នេះ​រួច​មក ​លោក​លោក ម៉ែ​ន ច័ន្ទ​រិ​ទ្ធី ដែល​ជា​មន្ត្រីរាជការ​ម្នាក់​បាន​ធ្វេ​ី​ស​ន្និ​សីទ​​កាសែត​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កក្កដា នេះ ដោយ​បាន​ស្រាយ​បំភ្លឺ​បញ្ហា​៣​ចំណុច​សំខាន់​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្លូរ​យ៉ាងធ្ងន់ធ្ងរ​ មក​លើ​រូប​លោក ពិសេស​ក្រសួងការពារជាតិ ។

លោក ម៉ែ​ន ច័ន្ទ​រិ​ទ្ធី បាន​បញ្ជាក់​ថា ចំណុច​ទី​មួយ​ថា ​សូម​ឱន​កាយ​គោរព​ដល់​ថ្នាក់ដឹកនាំ​ប្រមុខ​រាជ​រដ្ឋា​ភិ បាល ជា​ពិសេស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រ​ក្រសួង​ការពារជាតិ ជុំវិញ​ការ​លាប​ពណ៌ និង​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ពាក់ព័ន្ធ​ការងារ​កងទ័ព ដែល​ធ្វេ​ី​ឱ្យ​ប៉ះពាល់​ដល់​រូប​លោក​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ដែល​មិន​បានដឹង​រឿង​អី​បន្តិច​សោះ​នោះ ។

លោក​ម៉ែ​ន ច័ន្ទ​រិ​ទ្ធី បាន​បន្ត​ថា កាលពី​ម្សិលមិញ ​លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនខិលខូច​បាន​ផ្សាយ​លាប​ពណ៌​ជុំវិញ​ការ​រេ​ី​ស​ទ័ព តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​មួយ​ចំនួន​តូច ដោយ​យកឈ្មោះ​លោក​ទៅ​ប្រើ និង​មានការ​ភ័នច្រឡំ​ថា រូប​លោក​ជា​កូន​ឧកញ៉ា មែន សា​រុន ទៀត​ផង ពេល​នេះ​លោក​បាន​បដិសេធ និង​ច្រាល​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​មិន​ពិត​នោះ ។ លោក​មិន​ទទួលយក​ការ​លាប​ពណ៌ ដែល​ធ្វេ​ី​ឱ្យ​ខូច​កិត្តិយស​ដល់​រូប​លោក​ផ្ទាល់ និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​នោះ​ឡើយ ។ ហើយ​ករណី​នោះ​បើសិន​រូប​លោក បាន​ប្រព្រឹត្ត​ពិ​ប្រាកដ​មែន លោក​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ ។

ចំពោះ​ចំណុច​ទី​២​ លោក ម៉ែ​ន ច័ន្ទ​រិ​ទ្ធី បាន​បញ្ជាក់​ថា ជុំវិញ​ការ​សរសេរ​ថា រូប​លោក​ជា​កូន​របស់​លោក​ឧកញ៉ា​ម៉ែ​ន សា​រុន នោះ​លោក​សូម​បដិសេធ​ទាំងស្រុង គឺ​លោក​មិន​មាន​ជាប់សាច់​សារ​លោហិត​ជាមួយ​លោក​ឧកញ៉ា ម៉ែ​ន សា​រុន​នោះ​ទេ គ្រាន់តែ​មានត្រកូល​ដូច​ប៉ុណ្ណោះ ដែល​អ្នក​សរសេរ​មួយ​ចំនួន​គិត​ខ្លួនឯង ខុស​ពី​ការ​ពិត ។ លោក​ក៏​សូម​ខន្តី​អភ័យទោស​ដល់​ក្រុម​គ្រួសារ​លោក​ឧកញ៉ា ម៉ែ​ន សា​រុន ប្រ​សិន​មិន​ពេញចិត្ត​ឬ​ប្រតិកម្ម​លេ​ី​រឿង​នេះ សូម​ទំនាក់ទំនង​ទៅ​អ្នក​សរសេរ​ផ្ទាល់​ដេ​ី​ម្បី​សួរ​ពី​ការ​ពិត លោក​មិន​ទទួលខុសត្រូវ​ឡេ​ី​យ ។

លោក​ម៉ែ​ន ច័ន្ទ​រិ​ទ្ធី បាន​បញ្ជាក់​នៅ​ចំណុច​ទី​៣​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ ប្រ​សិន​មាន​បុគ្គល​ណា​ ឬ​សារព័ត៌មាន​ណា​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត អំពី​ករណី​ខាង​លេ​ី​នេះ លោក​​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បុគ្គល​នោះ កុំ​ឲ្យ​ច្រឡំ​ទៀត ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ