ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរប្រើ​កម្លាំង​ការពារនិងប្រើ​គ្រឿង​ចក្រ​បើក​​ផ្លូវ​លេខ​១៩៦៦​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខបាន​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ ដើម្បី​ការពារ​គ្រឿងចក្រចុះ​ទៅ​ឈូស​ឆាយ​បើក​កំណាត់​ផ្លូវ​លេខ១៩៦៦ ​នៅ​ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញ​ ដើម្បី​សម្រួល​ចរាចរណ៍​ដែល​​តែងតែ​កក់ស្ទះ​ជា​រៀងរាលថ្ងៃ​ ។ ការ​ប្រើ​កម្លាំង​បើកផ្លូវ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខបាន​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ ដើម្បី​ការពារ​គ្រឿងចក្រចុះ​ទៅ​ឈូស​ឆាយ​បើក​កំណាត់​ផ្លូវ​លេខ១៩៦៦ ​នៅ​ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញ​ ដើម្បី​សម្រួល​ចរាចរណ៍​ដែល​​តែងតែ​កក់ស្ទះ​ជា​រៀងរាលថ្ងៃ​ ។

ការ​ប្រើ​កម្លាំង​បើកផ្លូវ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ ទី​១២ ​កក្កដា ​ដោយ​មានការ​ចូលរួម​ដឹកនាំពី​លោក ស៊ុ​យ សា​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ​និង​លោក​ឧត្តមសេនីយ៍ មិន សុ​ផេ​ត ស្នងការ​រង នគរបាល​រាជ ធានី​ភ្នំពេញ ​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ផង​ដែរ​ ។

តាម​ព័ត៌មាន​​ថា អាជ្ញាធរ​បាន​ប្រើ​គ្រឿង​កម្លាំង​ជួយ​រុះរើ​អីវ៉ាន់ និង​គ្រឿងចក្រ​ឈូស​ឆាយ សំណង់​មួយ​ចំនួន ដែល​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ ដែល​ត្រូវ​បើក​ដោយ​រលូន ។ លោក​ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ ឱ្យ​ដឹង​ថា កំណាត់​ផ្លូវ​ដែល​ត្រូវ​បាន​បើក​នៅ​ពេល​នោះ​មាន​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​៣០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​១០០៣​ទៅ​ផ្លូវ​១០០៧​ហ្សេ​ត​ ។​

កន្លងមក កំណាត់​ផ្លូវ​លេខ​១០០៣ ​តែងតែ​កក់​ស្ទះចរាចរណ៍​ជា​ខ្លាំង​ ដើម្បី​រំដោះ​ចរាចរណ៍ និង​ដោយ​មាន ការ​សំ​ណូ​ពរ​ពី​ប្រជាពលរដ្ឋ ព្រមទាំង​មាន​ចូលរួម​សហ​ការអាជ្ញាធរបាន​បើក​កំណាត់​ផ្លូវ​នេះ​ ដើម្បី​សម្រួល​ចរាចរណ៍ ដែល​តែងតែ​កក់ស្ទះ ។

លោកអភិបាលខណ្ឌ​​បាន​បញ្ជាក់​ទៀត​ថា កំណាត់​ផ្លូវ​លេខ ១៩៦៦ បាន​ត​ភ្ជាប់​រហូត​ទៅ​ដល់​ផ្លូវ​ភ្នំពេញ​ហាណូយ ហើយ នៅ​សល់​មួយ​កំណត់​ទៀត អាជ្ញាធរ នឹង​បន្ត បើក នៅ​ពេល​ក្រោយ​ទៀត​ ។​ លោក អភិបាល​បាន​បន្ត​ទៀត​ថា កាលណា​កំណាត់​ផ្លូវ​នេះ​ បាន​ត​ភ្ជាប់​និង​ចាក់​បេតុង​រួច​ហើយ ដី​នៅ​តំបន់​នោះ
​នឹង​ឡើងថ្លៃ​ទ្វេដង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ