ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំងឺគ្រុនឈាម​​ក្នុងខេត្តក្រចេះ​ កាន់​​តែ​​កើន​​ឡើងហើយ…

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ​៖ មនុស្ស​រាប់​ពាន់​នាក់​សុទ្ធ​​សឹងតែ​មាន​ផ្ទុកជំងឺ​គ្រុនឈាម ក្នុង​នោះ​ភាគច្រើន​ជា​កុមារ ត្រូវ​បាន​នាំ​មក​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ខេត្ត​ជា​រៀងរាល់ថ្ងៃ ខណៈ​អ្នក​កើតជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​ ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រៀបធៀប​ថា មាន​តួ​​លេខ​កើនឡើង​ជាង​ឆ្នាំ​​មុនៗ ។​ ទន្ទឹម​និង​ការ​ផ្ទុះ​ចេញ​ជំងឺគ្រុនឈាម…

​ខេត្តក្រចេះ ​៖ មនុស្ស​រាប់​ពាន់​នាក់​សុទ្ធ​​សឹងតែ​មាន​ផ្ទុកជំងឺ​គ្រុនឈាម ក្នុង​នោះ​ភាគច្រើន​ជា​កុមារ ត្រូវ​បាន​នាំ​មក​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ខេត្ត​ជា​រៀងរាល់ថ្ងៃ ខណៈ​អ្នក​កើតជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​ ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រៀបធៀប​ថា មាន​តួ​​លេខ​កើនឡើង​ជាង​ឆ្នាំ​​មុនៗ ។​

ទន្ទឹម​និង​ការ​ផ្ទុះ​ចេញ​ជំងឺគ្រុនឈាម ​ដែល​បាន​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​មិន​ថា មនុស្សចាស់​ ឬ​ក៏​ក្មេង ហើយ​​ការ​កើត​បាន​ឆ្លង​រីក​រាលដាល​គ្រប់​តំបន់​នានា ​ស្ទើរ​ពេញ​មួយ​ខេត្ត រហូត​មក​ទល់​និង​ពេល​នេះ បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​៦​នាក់ ក្នុង​ភាគច្រើន​ជា​កុមារ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក​ឈ្នាង សុ​វត្ថា បាន​ឲ្យ​ដឹង ​នៅ​ថ្ងៃ​ទី​១២ ​កក្កដា នេះ​ថា រហូត​មក​ទល់​ពេល​នេះ ស្ថានភាព​អ្នក​ឈឺ​ដោយជំងឺគ្រុនឈាម​នៅ​មិន​ទាន់មាន​តួរ​លេខ​ថមថយ​នៅឡើយ​នោះ​ទេ​។ លោក​បញ្ជាក់​ថា មាន​ពលរដ្ឋ​ប្រុស ស្រី ក្មេង​ចាស់ ចំនួន​រាប់​ពាន់​នាក់​ក្នុង​១​ថ្ងៃ​ៗ ត្រូវ​បាន​នាំ​មក​សង្គ្រោះ​ព្យាបាល​នៅ​និង​មន្ទីរពេទ្យ​ខេត្ត​។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ