ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖​ ចាត់វិធានការ​​​​​ប្រឌិត​​រឿង​អាក្រក់​​​ពី​សុខភាព​នាយក​រដ្ឋមន្ត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែ​ន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ប្រ​កាស​ចាត់វិធានការ​ ចំពោះ​អ្នក​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ​ហើយ​និយាយ​ពី​ស្ថានភាពអាក្រក់ចំពោះ​សុខភាព​នាយក​រដ្ឋមន្ត្រី​តាម​ច្បាប់ព្រហ្មទណ្ឌ​ ។…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែ​ន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ប្រ​កាស​ចាត់
វិធានការ​ ចំពោះ​អ្នក​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ​ហើយ​និយាយ​ពី​ស្ថានភាពអាក្រក់ចំពោះ​សុខភាព​នាយក​រដ្ឋមន្ត្រី​តាម​ច្បាប់ព្រហ្មទណ្ឌ​ ។ ​នេះ​បើ​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ។

លោក ផៃ ស៊ី​ផា​ន ​អ្នកនាំពាក្យ​រាជ​ដ្ឋា​ភិ​បាល​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ​កក្កដា​ នេះ​ យ៉ាង​ដូច្នេះ​ថា​ «​គោរព​ជម្រាប​ជូន​បណ្ដាញសារព័ត៌មាន​ និង​ប្រិ​យ​មិត្ត​ហ្វេ​ស​ប៊ុ​កថា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ រដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា ប្រសិន បើ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើ ឱ្យ​មានការ​ជ្រួល​ច្របល់​មតិ​សាធារណៈ​ជា​ហេតុ ផល​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​តំ ណែ​ង​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​»​។

លោក​បន្ត​ថា ​រាជរដ្ឋាភិបាលនឹង​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់ ​ចំ​ពោះ​សកម្មភាព​ឧក្រិដ្ឋនេះ​ ។ សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន បន្ទាប់​ពី​ក្រុមប្រឆាំង​មួយចំនួន​បាន​វាយប្រហារ​សម្តេច​ពី​បញ្ហា​សុខភាព​របស់​សម្តេច​ នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​ប្រទេស​សិង្ហ​បុរី តាម​ការ​ណាត់​របស់​គ្រួ​ពេទ្យ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ