ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ប្រាប់​ឱ្យ Inter Milan យក​លុយ​៧៥​លាន​ផោន​មក​បើ​ចង់បាន​កីឡាករ​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កាលពី​ម្សិលមិញ​បាន​ប្រាប់​ទៅ​កាន់​ក្លិប Inter Milan…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កាលពី​ម្សិលមិញ​បាន​ប្រាប់​ទៅ​កាន់​ក្លិប Inter Milan ថា​ប្រសិនបើ​ចង់បាន Lukaku ត្រូវ​តែ​ហ៊ាន​ជះ​លុយ​៧៥​លាន​ផោន​។ តែបើ​គ្មាន​លុយ​ទេ គឺ​ត្រូវ​បំភ្លេច​កីឡាករ​ម្នាក់​នេះ​ចោល​ទៅ​ ។

នាយក​ផ្នែក​កីឡាករ​របស់​ក្លិប Inter Milan លោក Piero Ausilio បាន​និយាយ​គ្នា​ជាមួយនឹង​នាយករង​របស់ Man Utd លោក Ed Woodward នៅ​ក្នុង​ការិយាល័យ​របស់​ក្លិប​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ច​ចារ​គ្នា​រឿង​ទិញ​កីឡាករ Lukaku​ ។

គ្រូបង្វឹក​របស់​ក្លិប Inter Milan លោក Antonio Conte បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ពិតជា​ចង់បាន​កីឡាករ​អាយុ​២៦​ឆ្នាំ Lukaku មក​ធ្វើ​ជា​កីឡាករ​ចម្បង​នៅ​ក្នុង​ក្រុម ដើម្បី​យកឈ្នះ​លើ Juventus នៅ​រដូវ​កាល​ក្រោយ​ ។

តែ​ខាង Manchester United បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា តម្លៃ​៧៥​លាន​ផោន​នេះ គឺជា​តម្លៃ​ដាច់​ថ្លៃ​ហើយ​។ នេះ​គឺជា​សម្ពាធ​មួយ​យ៉ាង​ធ្ងន់​សម្រាប់ Inter Milan ដោយសារ​តែ​ក្លិប​នេះ​កំពុង​តែ​ខំ​រក​លុយ​មក​ជះ​។ គេ​ហ៊ាន​ឱ្យ​ថ្លៃ​ត្រឹមតែ​៦៥​លាន​ផោន​ប៉ុណ្ណោះ ខណៈ​ដែល​៧៥​លាន​ផោន​គឺជា​តម្លៃ​ដាច់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lukaku នា​ពេល​នេះ​កំពុង​តែ​ទៅ​លេង​នៅ​អូស្ត្រាលី​ជាមួយនឹង​មិត្ត​រួម​ក្រុម សម្រាប់​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ថ្មី​។ គេ​ធ្លាប់​បាន​ប្រាប់​ទៅ​អ្នកដឹកនាំ​ក្លិប​ម្តង​ដែរ​ទៅ​ហើយ ថា​ចង់​ចាកចេញ តែ​ខាង​ក្លិប​មិន​បាន​ឃាត់​ទេ​ ។ គេ​គ្រាន់តែ​ដាក់​តម្លៃ​ឱ្យ​ថ្លៃ​តែ​ប៉ុណ្ណោះ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ