ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្តើម​​អាជីវកម្ម?

4 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ដែរ​។ ពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​គឺជា​ពេល​ដែល​អ្នកមាន​ពេលវេលា​ក្នុង​ការ​វិនិយោគ​ស្មារតី​របស់​អ្នក​លើ​វា​។ ប្រាកដ​ណាស់ មនុស្ស​ម្នាក់​ៗ​មាន​កម្រិត​ថាមពល​ និង​សមត្ថភាព​ខុស​ៗ​គ្នា​។ មនុស្ស​មួយ​ចំនួន​អាច​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែ​មួយ ខណៈ​ដែល​អ្នក​ឯទៀត​ធ្វើការ​បណ្តើរ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង​បណ្តើរ​។ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​អ្នក​អាច​ធ្វើ​បាន​ដែរ​ទេ​។ ដូច្នេះ​តើ​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ…

ការ​ចាប់ផ្តើម​អាជីវកម្ម​គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ដែរ​។ ពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​គឺជា​ពេល​ដែល​អ្នកមាន​ពេលវេលា​ក្នុង​ការ​វិនិយោគ​ស្មារតី​របស់​អ្នក​លើ​វា​។

ប្រាកដ​ណាស់ មនុស្ស​ម្នាក់​ៗ​មាន​កម្រិត​ថាមពល​ និង​សមត្ថភាព​ខុស​ៗ​គ្នា​។ មនុស្ស​មួយ​ចំនួន​អាច​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែ​មួយ ខណៈ​ដែល​អ្នក​ឯទៀត​ធ្វើការ​បណ្តើរ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង​បណ្តើរ​។ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​អ្នក​អាច​ធ្វើ​បាន​ដែរ​ទេ​។

ដូច្នេះ​តើ​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​គួរតែ​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ ៖

១. អត្ត​ចរិត​របស់​អ្នក ៖ ការ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប​ទាមទារ​ឲ្យ​មនុស្ស​មាន​អត្ត​ចរិត​មួយ​ចំនួន​ដែល​អាច​​ជះ​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ​របស់​អាជីវកម្ម​។ ក្រៅពី​ចំណេះដឹង​ទាក់ទិន​នឹង​អាជីវកម្ម​ដែល​អ្នក​ចង់​ចាប់ផ្តើម​ហើយ អ្នក​ត្រូវ​តែ​ចេះ​ជំរុញ​ដល់​ទឹកចិត្ត​ខ្លួនឯង និង​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ច្បាស់លាស់ និង​ជំនាញ​ផ្នែក​ទីផ្សារ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​ភាគច្រើន​មាន​សមត្ថ​ភាព​​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ជាមួយនឹង​អតិថិជន និង​អ្នកលក់​ផង​ដែរ​។ តើ​អ្នក​គិត​ថា ​ខ្លួន​មាន​អត្ត​ចរិត និង​ជំនាញ​ទាំងនេះ​ឬទេ?

២. ស្ថាន​ការ​ហិរញ្ញវត្ថុ ៖ ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​គឺជា​កត្តា​ដ៏​សំខាន់​ដែល​អ្នក​គួរតែ​ពិចារណា​លើ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​។ តើ​អ្នក​អាច​ទទួលយក​ហានិភ័យ​កម្រិត​ណា? តើ​អ្នកមាន​ការងារ​ច្បាស់​លាស់​ឬទេ? តើ​អ្នកមាន​សមត្ថភាព​កម្រិត​ណា​ក្នុង​ការ​ចំណាយ​លើ​រាល់​សម្ភារៈ​ដែល​ចាំបាច់​សម្រាប់​អាជីវកម្ម​របស់​អ្នក? តើ​អ្នកមាន​ប្រាក់​សន្សំ​គ្រប់គ្រាន់ ឬ​មាន​ក្រុម​គ្រួសារ​ជួយ​ទេ? តើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ខ្ចី​ធនធាន​ពី​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ៗ​ឬទេ? ទាំងនេះ​សុទ្ធតែ​ជា​សំណួរ​ទាក់ទិន​នឹង​លុយ​ដែល​អ្នក​ត្រូវ​តែ​ឆ្លើយ​មុន​នឹង​ដឹង​ថា ​អ្នក​ត្រៀមខ្លួន​ឬ​នៅ​ក្នុង​ការ​ក្លាយជា​ម្ចាស់​អាជីវកម្ម​ម្នាក់​។

៣. ឥទ្ធិពល​លើ​គ្រួសារ ៖ ប្រសិនបើ​អ្នក​បាន​ចាប់ផ្តើម​គ្រួសារ​មួយ​ហើយ អ្នក​ត្រូវ​ដឹង​ថា ​ការ​ធ្វើ​ជា​ម្ចាស់​អាជីវ​កម្ម​គឺជា​កិច្ចការ​គ្រួសារ​មួយ​ដែរ​។ ការ​ចាប់ផ្តើម​អាជីវកម្ម​តម្រូវ​ឲ្យ​អ្នក​ចំណាយ និង​វិនិយោគ​ពេល​វេលា​របស់​អ្នក​លើ​អ្វី​ដែល​អ្នក​បាន​ចាប់ផ្តើម ហើយ​ភាគច្រើន​វា​កាត់​បន្ថយ​ពេលវេលា​ដែល​អ្នកមាន​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នក​។

ពេលវេលា​ដែល​បាត់បង់ ផ្គួប​ផ្សំ​ជាមួយនឹង​សម្ពាធ​ និង​ភាព​មិន​ប្រាកដប្រជា​ផ្សេង​ៗ​ទាក់ទិន​នឹង​អាជីវកម្ម​របស់​អ្នក​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​គ្រួសារ​។ យ៉ាងណា​ក្តី ប្រសិនបើ​អ្នកចេះ​ចាត់ចែង​បាន​ល្អ​នោះ អ្នក​អាច​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ទៅ​ទៀត​ដោយ​ឆ្លងកាត់​ឧបសគ្គ​ជាមួយ​គ្នា ឬ​ឲ្យ​ក្រុម​គ្រួសារ​ជួយ​គ្រប់គ្រង​អាជីវកម្ម​រួម​គ្នា​ជាដើម​។

គ្រួសារ​នីមួយ​ៗ​មាន​ស្ថាន​ការ​ខុស​ៗ​គ្នា តែ​អ្នក​គិត​ថា​គ្រួសារ​របស់​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​មួយ​រឹង​មាំ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ឬទេ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ