ភិក្ខុ​រៀន​បាលី​មើលងាយ​ភិក្ខុ​អ្នករៀន​វិបស្សនា



ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ភិក្ខុ​ពីរ​អង្គជា​មិត្តសម្លាញ់​នឹង​គ្នា​។ ភិក្ខុ​មួយ​អង្គ​បាន​រៀន​ខាង​វិបស្សនាធុរៈ បាន​បំពេញ​សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំងក្លា​បំផុត រហូត​ដល់​បាន​សម្រេច​ព្រះ​អរហត្តផល​។ ឯ​ភិក្ខុ​មួយ​អង្គ​ទៀត​បាន​រៀន​ខាង​គន្ធ​ធុរៈ ឈ្លាសវៃ​ក្នុង​ព្រះ​ត្រៃ​បិដក មានកូន​សិស្ស​ជា​ច្រើន ហើយ​មើលងាយ​ដល់​ភិក្ខុ​ដែល​រៀន​ខាង​វិបស្សនាធុរៈ​ថា ជា​អ្នក​មិន​ចេះ​ដឹង​អ្វី​សោះ ហើយ​ចង់ទៅ​សួរ​បញ្ហា​ជាមួយនឹង​ភិក្ខុ​ដែល​រៀន​វិបស្សនាធុរៈ ។

លុះដល់​ថ្ងៃ​សួរ​ឆ្លើយ​បញ្ហា​ព្រះ​សាស្តា​ទ្រង់​យាង​ទៅ​ក្នុង​ទីនោះ​ដែរ ហើយ​ទ្រង់​ត្រាស់​សួរ​បញ្ហា​ដោយ​ព្រះ​អង្គ​ឯ​ង​​ផ្ទាល់​ជាមួយនឹង​ភិក្ខុ​ដែល​រៀន​គន្ធ​ធុរៈ ។ ភិក្ខុ​អង្គ​នោះ​ឆ្លើយ​បញ្ហា​របស់​ព្រះ​អង្គ​មិ​បាន​ឡើយ​។ ចំណែក​ភិក្ខុ​ដែល​រៀន​ខាង​វិបស្សនាធុរៈ​ឆ្លើយ​បញ្ហា​របស់​ព្រះ​អង្គ​បាន​ទាំងអស់​។ ព្រះ​អង្គ​ក៏​ប្រទាន​សាធុការពរ​ថា សាធុ​ៗ ប្រពៃណាស់ ។

ពួក​កូនសិស្ស​របស់​ភិក្ខុ​រៀន​គន្ធ​ធុរៈ បានឮ​ព្រះ​សាស្តា​ប្រទាន​សាធុការ​ដល់​ភិក្ខុ​ដែល​រៀន​វ​បស្ស​នា​ធុរៈ​យ៉ាងនេះ​ហើយ​ក៏​នាំ​គ្នា​រិះគន់​ព្រះ​អង្គ​ថា ចុះ​ហេតុ​អ្វី​បានជា​ព្រះ​អង្គ​ប្រទាន​សាធុការពរ​ដល់​ភិក្ខុ​ដែល​រៀន​វិបស្សនាធុរៈ​ជា​អ្នក​ល្ងង់ខ្លៅ​មិន​ចេះ​អ្វី​សោះ​យ៉ាងនេះ​វិញ?

ម្តេច​ក៏​មិន​ប្រទាន​ពរ​ដល់​ភិក្ខុ​ដែល​ចេះ​ចប់​ព្រះ​ត្រៃ​បិដក? ព្រះ​អង្គ​ធ្វើ​ដូច្នេះ​មិន​ត្រូវ​ទាល់តែ​សោះ​។ ព្រះ​សាស្តា​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ

បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះបីជា​និយាយ​ច្រើន​យ៉ាងណា​ក៏​ដោយ តែ​ជា​អ្នក​ប្រមាទ មិន​ប្រព្រឹត្ត​ធ្វើ​តាម​ធម៌​នោះ ដូច​ជា​អ្នក​ចិញ្ចឹម​គោ​រាប់​គោ​ឱ្យទៅ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញ​ផល​យ៉ាងនោះ​ឯង​។ តែ​ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍​ទោះបីជា​តិចតួច​ក៏​ដោយ តែ​ជា​អ្នក​ប្រព្រឹត្ត​សមគួរ​ដល់​ធម៌​នោះ លះបង់​ចោល​នូវ​រាគៈ ទោសៈ និង​មោហៈ​អស់ហើយ ជា​អ្នកចេះ​ដឹង​សព្វគ្រប់​មានចិត្ត​រួច​ផុត​ស្រឡះ​ហើយ​ជា​អ្នក​មិន​ប្រកាន់​មាំ ក្នុង​លោក​នេះ​ឬ​លោក​ខាង​មុខ បុគ្គល​នោះ​ជា​អ្នកមាន​ចំណែក​នៃ​សាមញ្ញ​ផល​ដោយ​ពិត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ