ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​​ខេត្ត​​ប្រគល់​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម​័គ្រ​ចិត្ត​វៀត​ណាម​ធ្វើ​មាតុភូមិនិវត្តន៍

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​២២​សព ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ក្រោម​អធិបតី​ភាព​លោក ស៊ុន…

ខេត្តកំពង់ឆ្នាំង ៖ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​២២​សព ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ក្រោម​អធិបតី​ភាព​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​លោក​ង្វៀ​ង វ៉ា​ន់​ងៀ អនុ​ស្នងការដ្ឋាន​នយោបាយ និង​ជា​អនុប្រធាន​គណៈ​ចង្អុល​៥១៥ យុទ្ធ​ភូមិភាគ​ទី​៩ នៃ​កងទ័ព ប្រជាជន​វៀតណាម ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត​។

នៅ​ក្នុង​ពិធី​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​អាន​របាយការណ៍​ស្ដី​ពី ការ​រុករក អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុង​ខេត្តកំពង់ឆ្នាំង​ថា យោង​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ជា​រៀង​រាល់​ឆ្នាំ រវាង​គណៈកម្មការ​ជំនាញ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ជាមួយ​គណៈកម្មការ​ជំនាញ​​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្ដី​ពី​ការ​បន្ត​ទៅ​រក​ជីក​លើក​ធ្វើ​មាតុភូមិនិវត្តន៍​អ​ធ្ឋិ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​នូវ​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ក្នុង​សម័យកាល​សង្គ្រាម​លើ​ទឹកដី​កម្ពុជា ។

លោក​បាន​បន្ត​ថា ថ្ងៃនេះ​យើង​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល នូវ​អដ្ឋិធាតុ​របស់​កងទ័ព​ស្ម័​គ​ចិត្ត​វៀតណាម​ចំនួន ២២ សព ដែល​រក​ឃើញ​នៅ​ស្រុក​កំពង់ត្រឡាច​ចំនួន​២០​សព ស្រុក​សាមគ្គី​មាន​ជ័យ​ចំនួន​១​សព និង​ស្រុក​ជល​គិរី​ចំនួន​១​សព​។ អដ្ឋិធាតុ​ទាំង​២២​សព នេះ​គឺ​បាន​រក​ឃើញ​នៅ​លើ​ទីតាំង​ចំនួន​១៤​កន្លែង ដែល​បាន​ធ្វើការ​ជីក​កាយ​យក ក្រោម​ការ​ជូនដំណឹង​និង​ចង្អុលបង្ហាញ របស់​ប្រជាពលរដ្ឋ​ចំនួន​២០​នាក់ ។ អ​ធិ​ធាតុ​ទាំង​២២​សព​នេះ​គឺ​បាន​រក​ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា ២០១៨ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០១៩ ។ សម្រាប់​ខេត្តកំពង់ឆ្នាំង​នេះ​ជា​លើក​ទី​១៨ ហើយ​ដែល​បាន​ធ្វើ​ពិធី​ប្រគល់ ទទួល អ​ធិ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​វិញ ហើយ​បើ​គិត​ចាប់ពី​លើក​ទី​១ ដល់ទី​១៨​នេះ បាន​រក​ឃើញ​អដ្ឋិធាតុ អតីត​កងទ័ព​ស្មគចិត្ត​វៀតណាម​ចំនួន​៣៤៥​សព​ហើយ​។

លោក​ឧត្តមសេនីយ៍ទោ ធន់​ធឿ​ន បាន​បញ្ជា​ក់ថាៈ ជាមួយនឹង​ការ​លើកទឹកចិត្ត​ផ្តល់​ព័ត៌មាន​ដែល​បាន​ឈាន​ដល់​រក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ឃើញ​គណៈកម្មការ​ជំនាញ​ថ្នាក់​ខេត្ត បាន​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​ក្នុង​សព​មួយ​ចំនួន​២០​ម៉ឺន​រៀល ចំណែក​អង្គភាព K90 បាន​ជួយ​ឧបត្ថម្ភ​សព​មួយ​ចំនួន​៤០​ម៉ឺន​រៀល សរុប​ក្នុង​សព​មួយ​ចំនួន​៦០​ម៉ឺន​រៀល ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ ក៏​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម ដែល​បាន​សហការ​សាមគ្គី​គ្នា​ជាមួយ​កង​ទ​ព័​បដិវត្ត​កម្ពុជា ក្នុង​ជួយ​រំដោះប្រទេស​ជាតិ​មាតុភូមិ​អោយ​រួច​ផុត​ពី​របប​​ប្រល័យពូជសាសន៍​ខ្មែរក្រហម​៣​ឆ្នាំ ៨​ខែ​ និង​២០​ថ្ងៃ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ