ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ពិធី​រំលឹក​ខួប​៣​ឆ្នាំ នៃ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ នា​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ពិធី​រំលឹក​ខួប​៣​ឆ្នាំ នៃ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ នា​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៩ ដែល​យុវជន​ទាំង​៣​នឹង​ត្រូវ​ដោះ​លែងអោយ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​ការ​ជួបជុំ​នៅ​ស្តា​ម៉ាត​កាល់​តិច​ត្រូវ​បាន​រំសាយ ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​លោក​គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ។

លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មុន​នេះ​ថា «​ខ្ញុំ និង​លោក អ៊ី មុ​យ​លី ជា​អគ្គលេខាធិការ ព្រមទាំង​លោក ជុំ ហាក់ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សកម្មជន​បរិស្ថាន​កូនភ្លោះ ជុំ ហួត ជុំ​ហួរ បាន​ចូល​ជួប​សួរសុខទុក្ខ​យុវជន​ទាំង​បី​រូប ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ម៉ិ​ញ ។

លោក​បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ យុវជន​ទាំង​បី​នឹង​ត្រូវ​ដោះ​លែងអោយ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​ការ​ជួបជុំ​នៅ​ស្តា​ម៉ាត​កាល់​តិច​ត្រូវ​បាន​រំសាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ ចាប់ខ្លួន​គង់ រ៉ៃ​យ៉ា និង​បក្សពួក​៤​នាក់​ពាក់ព័ន្ធ​ករណី​ញុះញង់​ថ្ងៃ​បុណ្យខួប​មរណភាព​បណ្ឌិត កែម ឡី(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ