ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ងាប់​៨៧​ក្បាល​ហើយ​នៅ​ភូមិ​ឬ​ស្សី​ជួ​ខាងត្បូង​ស្រុក​ស្វាយ​ជ្រំ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ដោយសារ​ជ្រូក​របស់​ពួក​គាត់​បាន​ងាប់​ជា​បន្តបន្ទាប់ អស់​៨៧​ក្បាល​ហើយ ចាប់តាំងពី​មាន​ផ្ទុះ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គិត​មក​ដល់​ថ្ងៃ​ទី​១០ កក្កដា​នេះ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ដោយសារ​ជ្រូក​របស់​ពួក​គាត់​បាន​ងាប់​ជា​បន្តបន្ទាប់ អស់​៨៧​ក្បាល​ហើយ ចាប់តាំងពី​មាន​ផ្ទុះ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គិត​មក​ដល់​ថ្ងៃ​ទី​១០ កក្កដា​នេះ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង​មាន​ចិញ្ចឹម​ជ្រូក​ជិត​២០០​ក្បាល ហើយ​ងាប់​អស់​សរុប​៨៧​ក្បាល គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ កក្កដា​នេះ នៅ​សល់​ជ្រូក​រស់​ចំនួន​១០៨​ក្បាល កំពុង​បាញ់ថ្នាំ​ជីវៈ​សុវត្ថិភាព​បង្ការ និង​ព្យាបាល ។ លោក​ប៉ែន ច​ន្ធី បន្ត​ទៀត​ថា ជ្រូក​ឈឺ​ងាប់​៨៧​ក្បាល​នេះ គឺ​ពុំ​មែន​ងាប់​ដោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទាំង​អស់នោះ​ទេ គឺ​ងាប់​ដោយ​ជំងឺសា​ទឹក ,​ជំងឺ​ត្រ​បៀត​.​ក និង​ជំងឺ​កញ្ជ្រឹល ។ គឺ​ចាប់ពី​ខែមករា ២០១៩ មក​ងាប់​ពី​បី​ក្បាល​ៗ​មក​ដល់​ខែឧសភា​ងាប់​អស់​៤០​ក្បាល រហូត​ដល់​ថ្ងៃ​២៨ មិថុនា ២០១៩ ចាប់​ផ្តើ​ប​ងាប់​បន្តបន្ទាប់ អស់​៤៧​ក្បាល​ទៀត សរុប​៨៧​ក្បាល​ហើយ បញ្ហា​ជ្រូក​មាន​ជំងឺ និង​ងាប់​បន្តបន្ទាប់ ប្រជាពលរដ្ឋ​បាន​ចាប់​លក់​ចេញ​បណ្តើរ​ៗ គឺ​លក់​ជ្រូក​ជំទង់ និង​ជ្រូក​ជិត​គ្រប់​គីឡូ​អស់​នៅ​សល់​តែ​ជ្រូក​មេ​កូន និង​ជ្រូក​កូន ។

ចុង​ក្រោយ​ដែល​ជ្រូក​ងាប់​ច្រើន គឺ​មេ​ជ្រូក​មានកូន​ដូច្នេះ ពេល​ងាប់​មេ នៅ​សល់​កូន បួន​ប្រាំ​ថ្ងៃ​ក្រោយមក​កូន​ក៏​ងាប់​ដែរ ក្នុង​មេ​ជ្រូក​១​ក្បាល មានកូន​៨ ឬ​៩​ក្បាល ដូច្នេះ​ខ្លះ​ចិញ្ចឹម​មេ​ជ្រូក​មួយ​កូន​៩​ក្បាល គឺ​ងាប់​អស់​១០​ក្បាល ទើប​មាន​ងាប់​ចំនួន​ច្រើន ។ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ និង​នៅ​ភូមិ​ស៊ី​កា​ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ គឺ​បាន​បូម​ឈាម​ជ្រូក​យក​ដំណាក់​ឈាម​ទៅ​ពិនិត្យ​រួច​ហើយ​លទ្ធផល​អវិជ្ជមាន​ពុំ​មាន​រោគ​សញ្ញា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ។

ចំណែក​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បាន​លើក​ឡើង​ថា អាជ្ញាធរ​ប្រកា​ស់ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ហើយ​មិន​ឲ្យ​លក់​ជ្រូក ឬ​ចរាចរណ៍​សត្វ​ជ្រូក​ចេញ​ទៅ​ក្រៅ​ភូមិ និង​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​មួយ​រយៈ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់ ដែល​អ្នក​ចិញ្ចឹម​ជ្រូក​មិន​ទាន់​មាន​ជំងឺ​នៅ​ក្នុងភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង មាន​១០៨​ក្បាល ហើយ​បើ​មិន​ឲ្យ​លក់​ពួក​គាត់ គឺ​ខាតបង់​ដើមទុន​ខ្លះ ក៏​មាន​ខ្ចីប្រាក់​ពី​ធនាគារឯកជន​ទៀត​នេះ​ជា​បញ្ហា​ចោទ តើ​ជ្រូក​ពួក​គាត់​ដោះស្រាយ​បែប​ណា? ។ ហើយ​នៅ​ស្រុក​រមាស​ហែក​០៣​ឃុំ គឺ​ឃុំ​ម្រាម​២​ភូមិ ឃុំ​ច​ន្ត្រី​១​ភូមិ និង​ឃុំ​ត្រពាំង​ស្តៅ​១​ភូមិ​កំពុង​បូម​ឈាម​យក​ទៅ​ពិនិត្យ​លទ្ធ​យ៉ាងណា​ចាំ​ផ្តល់​ជូន​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ