ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន «​ជំងឺហឺត» ភេស​ជ្ជៈ​ទាំង​នេះ​អាច​ជួយ​ទប់​ទល់​ជា​មួយ​ជំងឺ​បាន

4 ឆ្នាំ មុន

អាកា​រៈ​នៃ​ជំងឺហឺត គឺ​អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​។​ទោះជា​យ៉ាងណា​របៀប​នៃ​ការ​រស់នៅ​និង​របប​អាហារ​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ភេសជ្ជៈ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ទល់​ជាមួយ​ជំងឺហឺត ៖ ១. ក្រូចឆ្មារ​ទឹកឃ្មុំ ៖ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រួល​ផ្លូវដង្ហើម​។…

អាកា​រៈ​នៃ​ជំងឺហឺត គឺ​អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​។​ទោះជា​យ៉ាងណា​របៀប​នៃ​ការ​រស់នៅ​និង​របប​អាហារ​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ភេសជ្ជៈ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ទល់​ជាមួយ​ជំងឺហឺត ៖

១. ក្រូចឆ្មារ​ទឹកឃ្មុំ ៖ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រួល​ផ្លូវដង្ហើម​។ ភេសជ្ជៈ​ក្រូចឆ្មារ​ទឹកឃ្មុំ​មាន​លក្ខណៈ សម្បត្តិ​ប្រឆាំង​បាក់តេរី​និង​ការ​រលាក​ដែល​ជួយ​ក្នុង​ការ​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម​បាន​យ៉ាង​ប្រសើរ​។ ភេសជ្ជៈ​នេះ​ក៏​ល្អ​សម្រាប់​អ្នក​ជំងឺហឺត ដោយ​វីតាមីន C នៃ​ក្រូចឆ្មារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដែល​សម្រួល​ដល់​ការ​ដកដង្ហើម​។ គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ រួច​កូរ​អោយ​សព្វ​។ កុំ​ភ្លេច​ទទួលទាន​ភេសជ្ជៈ​នេះ​អោយ​បាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃ​។

២. ទឹក​ផ្លែ​ប៉ោម​ស្រស់ ៖ ផ្លែ​ប៉ោម​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត phenolic និង​សារធាតុ flavonoids ដែល​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ជំងឺហឺត​ដោយ​វា​ជួយ​បន្ធូរ​សាច់ដុំ​ផ្លូវដង្ហើម​សម្រួល​ដល់​ការ​ដកដង្ហើម​។​ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ទឹក​ផ្លែ​ប៉ោម​ស្រស់​ជា​ប្រចាំ​។

៣. តែ​ខ្ញី ៖ តែ​ខ្ញី​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ជំងឺហឺត​ដោយ​វា​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺ​។

៤. ទឹកចេក​ក្រឡុក ៖ នោះ​ក៏​ព្រោះតែ​ចេក គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​នឹង​ជួយ​កាត់​បន្ថយ​អាកា​រៈ​នៃ​ជំងឺហឺត​បាន​យ៉ាង​ប្រសើរ​សម្រួល​ដល់​ការ​ដកដង្ហើម​។

៥. ទឹក​ការ៉ុត​ស្រស់ ៖ ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​និង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ហើយ​នោះ ការ​ទទួល​ទាន​ទឹក​ការ៉ុត​ស្រស់​ជា​ប្រចាំ​ក៏​ជួយ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺហឺត​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​តាម​រយៈ​បរិមាណ​នៃ​វីតាមីន A ដែល​វា​មាន​ផ្ទុក​។

៦. ទឹក ៖ វិធី​ដ៏​ងាយ​បំផុត​ដើម្បី​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺហឺត​មិន​អោយ​កើតឡើង គឺ​ការ​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​ប្រមាណ​ពី ៨ ទៅ ១២ កែវ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។ នោះ​ក៏​ព្រោះតែ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​បង្ក​អោយ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ