ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ផ្ទះ​បណ្តែត​ទឹក​ហ៊ាន​ឡើង​គាស់​ដំបូល​បែកធ្លាយ​ត្រឹម​នាង​ឃើញ​ទាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​B០៤ ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​ចូល​លួច​យក​គ្រឿងអលង្ការ​អស់​ជាង​១០​តម្លឹង ក្រោយ​មក​​ជន​រង​គ្រោះ​បាន​ទៅ​​ដាក់​ពាក្យបណ្តឹង​ដើម្បី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឆ្នុកទ្រូ​ជួយ​អន្តរាគមន៍​ត្រឹមតែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ទើប​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៩…

ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​B០៤ ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​ចូល​លួច​យក​គ្រឿងអលង្ការ​អស់​ជាង​១០​តម្លឹង ក្រោយ​មក​​ជន​រង​គ្រោះ​បាន​ទៅ​​ដាក់​ពាក្យបណ្តឹង​ដើម្បី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឆ្នុកទ្រូ​ជួយ​អន្តរាគមន៍​ត្រឹមតែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ទើប​ឃាត់ខ្លួន​បាន​។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​បណ្តែត​ទឹក​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ឈ្មោះ​ចេ​ង គឹ​ម​ហ៊ុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហុង សុខ​ហៀ​ង អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ ច្រឹង យ៉ាំ​ងយ៉ាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ កក្កដា ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ឡើង​តាម​ដំបូល និង​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​ចូល​លួច​យក​មាស​អស់ តែ​ពេល​នោះ​គឺ​ប្អូនស្រី​របស់​គាត់​ភ្ញាក់​ទាន់ និង​ស្គាល់​មុខ​ជនសង្ស័យ​ក៏​ស្រែក​ផ្អើល​ឆោឡោ ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​ហក់​ចុះ​កាណូត​បើក​ចេញ​ទៅ​បាត់ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ទីស្នាក់ការ​សន្តិ​សុ ខ កងរាជអាវុធហត្ថ B០៤ ប្រចាំការ​នៅ​ឆ្នុកទ្រូ ហើយ​សមត្ថកិច្ច​ក៏​បាន​ចេញ​ប្រតិបត្តិការ​រហូត​ដល់ ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​ថ្ងៃ​ដដែល​ទើប​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន ហើយ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​យក​មាស និង​ប្លា​ទី​ន​ដែល​ទំលាក់​ចោល​នៅ​ក្នុង​បែ​ចិញ្ចឹម​ត្រី​ត្រឡប់​មក​វិញ​ទាំងអស់ ។ ចំពោះ វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន ចិញ្ចៀន​ប្លា​ទី​ន​ចំនួន​៤៨​វង់​, កងដៃ​ប្លា​ទី​ន​ចំនួន​២៣​កង​, ខ្សែដៃ​ប្លា​ទី​ន​ប្រុស​-​ស្រី​ចំនួន​៧​ខ្សែ , ខ្សែ​.​ក​ប្លា​ទី​ន​ប្រុស​-​ស្រី​ចំនួន​២៩​ខ្សែ សរុប​គ្រឿងអលង្ការ​ប្លា​ទី​ន​ទាំងអស់​មាន​ចំនួន​១៥​តម្លឹង​៣​ជី​៤​ហ៊ុន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ឆ្នាំង ជន​ស​ង្ស​យ័​បាន​ឆ្លើយ​សារ​ភា​ថា ខ្លួន​ពិតជា​បាន​លួច​យក​គ្រឿងអលង្ការ​ចេញពីផ្ទះ​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​អោយ​ដឹង​ថា ជន​ស​ង្ស​យ័​ខាងលើ​ជា​មុខសញ្ញា​លួច​តាម​ដង​ទន្លេ​យ៉ាង​សកម្ម​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​B០៤​ឆ្នុកទ្រូ ទើបតែ​បង្ក្រាប​បាន ។

បច្ចុប្បន្ន ជន​ស​ង្ស​យ័​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​។ ដោយឡែក​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​ម្ចាស់​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ