ដុល្លារសិង្ហបុរីឡើងថ្លៃថ្ងៃនេះ បើធៀបលុយខ្មែរ


សម្រាប់​ថ្ងៃនេះ​ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​សិង្ហ​បុរី ធៀប​ជាមួយ​ប្រាក់​រៀល​មានការ​ប្រែប្រួល ដែល​ថ្ងៃនេះ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩៣ រៀល លក់​ចេញ​៣០២៣​រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​២៩៩៦​រៀល លក់​ចេញ ៣០២៦​រៀល ។ តែ​កាល​ថ្ងៃ​ម្សិលមិញ​ធៀប​ជាមួយ​ម្សិលម្ង៉ៃ​មិន​មានការ​ប្រែប្រួល​ទេ ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩៦​រៀល លក់​ចេញ​៣០២៦​រៀល ។

ធនាគារជាតិ​បានឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​នៅ​អាស៊ី​ជាមួយ​ប្រាក់​រៀល​មាន​ដូច​តទៅ ១​យ៉​ន់​ចិន​ទិញ​ចូល​៥៩២​រៀល លក់​ចេញ​៥៩៨​រៀល , ១ ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ​៥២៧​រៀល ,១០០០​រ៉ូ​ពី​ឥណ្ឌូ​នេ​ស៊ី ទិញ​ចូល ២៨៩​រៀល លក់​ចេញ​២៩២​រៀល​, ១០០​រ៉ូ​ពី​ឥណ្ឌា ទិញ​ចូល​៥៩៤៩​រៀល លក់​ចេញ​៦០០៨ រៀល​, ១០០​យេ​ន​ជប៉ុន​ទិញ​ចូល ៣៧៤២​រៀល លក់​ចេញ​៣៧៧៩​រៀល , ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៥​រៀល លក់​ចេញ​៣៤៩​រៀល​, ១​រីង​ហ្គី​ត​ម៉ា​ឡេ​ស៊ី​ទិញ​ចូល​៩៨៥​រៀល លក់​ចេញ​៩៩៥​រៀល​, ១០០​ប៉េ​សូ​ហ្វី​លី​ពី​ន ទិញ​ចូល​៧៩៤៦​រៀល លក់​ចេញ​៨០២៥​រៀល , ១ បាត​ថៃ​ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៤​រៀល​, ១​ដុល្លារ​តៃវ៉ាន់​ទិញ​ចូល​១៣១​រៀល លក់​ចេញ​១៣២​រៀល និង​១០០០​ដុ​ង​វៀតណាម ទិញ​ចូល​១៧៦​រៀល លក់​ចេញ​១៧៧ រៀល ។ សម្រាប់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល គឺ ១​ដុល្លារ​ស្មើនឹង​៤០៧៧ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ