ញញួរយក្ស West Ham យក Maxi Gomez មិនបានសម្រេចដោយសារតែ Valencia
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គម្រោងការទិញ Maxi Gomez របស់ក្លិបញញួរ West Ham…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គម្រោងការទិញ Maxi Gomez របស់ក្លិបញញួរ West Ham…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គម្រោងការទិញ Maxi Gomez របស់ក្លិបញញួរ West Ham ពីក្លិប Celta Vigo ត្រូវបានបរាជ័យ ដោយសារតែកីឡាកររូបនេះសម្រេចចិត្តទៅលេងឱ្យ Valencia ។
ក្លិបញញួរយក្សមួយនេះកន្លងមកបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមលុយជះចំនួន៤៥លានផោន ដើម្បីទទួលបានកីឡាករ Gomez មកលេងនៅក្លិបរបស់ខ្លួន តែចុងក្រោយក៏នៅតែមិនបានផល។ ក្លិបនេះ បានធ្វើយ៉ាងណាក៏ដោយ ឱ្យតែយកឈ្នះ Valencia ក្នុងការយកកីឡាករអាយុ២២ឆ្នាំរូបនេះ មកធ្វើជាសមាជិកក្រុម តែនៅពេលនេះ វាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់ Gomez ប៉ុណ្ណោះ។
ដោយសារតែចង់បានកីឡាករជើងខ្លាំងរូបនេះ មកកាន់ក្លិបនៅរដូវកាលក្រោយ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្លិប West Ham បានដាច់ចិត្តលក់កីឡាករ Marko Arnautovic នៅសប្តាហ៍នេះ និង អនុញ្ញាតឱ្យ Andy Carroll និង Lucaz Perez ចាកចេញតាមសម្រួល។
ថ្វីបើពេលនេះ West Ham មិនអាចយក Gomez បានក៏ដោយ គេនៅអាចមានឱកាសទិញយកកីឡាករ Mario Balotelli ដែលមិនមានជាប់កុងត្រា ក្រោយពីចាកចេញពីក្លិប Marseille នៅរដូវកាលមុន៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ