ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោក​អធិការរង​នៅ​ក្នុង​វត្ត​សារា​វ័ន្ត ផ្អើល​អស់​មួយ​ខណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​មាន​តួនាទី​ជា​អធិការរង​ម្នាក់​ទទួល​ផែន​អន្តរាគមន៍​ខណ្ឌដូនពេញ បាន​ដេក​ស្លាប់​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត ផ្អើល​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​9 ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​មាន​តួនាទី​ជា​អធិការរង​ម្នាក់​ទទួល​ផែន​អន្តរាគមន៍​ខណ្ឌដូនពេញ បាន​ដេក​ស្លាប់​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត ផ្អើល​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​9 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​178 កែង​ផ្លូវ​19 នៅ​ចំណុច​ក្នុង​វត្ត​សារា​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

បុរស​ដែល​ស្លាប់​មានឈ្មោះ ឈឹ​ម វណ្ណ​នី អាយុ​52​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​នៅ​ខណ្ឌដូនពេញ តួនាទី​ជា​អធិការរង​ទទួល​ផែន​អន្តរាគមន៍ មានស្រុក​កំណើត​នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្តព្រៃ​វែង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ លោក​អធិការរង​ខណ្ឌដូនពេញ ដែល​គាត់​បំរើ​ការ​ជាង​30​ឆ្នាំ​មក​ហើយ ហើយ​កូនចៅ​មួយ​ណា​ក៏​គេ​សរសើរ​គាត់​ថា គាត់​ជា​មេ​ល្អ និង​ស្លូតបូត តែងតែ​យកអាសា​គេឯង មិន​ដែល​ធ្វើ​ឱ្យ​កូនចៅ​មួយ​ណា​ស្អប់​នោះ​ឡើយ តែ​គាត់​មាន​ជំងឺ​ជា​ច្រើន​មុខ​ជាប់​នឹង​ខ្លួន​ទៀត ប្រមាណ​ជា​3​ទៅ​4​ខែ​មុន​គាត់​បាន​ឈឺ​ធ្ងន់ ហើយ​សំរាក​ព្យាបាល​មួយ​រយៈ ក៏​បាន​ធូរស្បើយ​នឹង​មាន​កម្លាំង​ធ្វើការ​ជា​បន្ត ។

ប្រភព​ដដែល​បន្ត​ថា ជាក់ស្តែង​ដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ ក៏​មាន​អ្នក​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត ប្រទះ​ឃើញ​គាត់​ខ្យល់គ​ដេក​ដួល​នៅ​ក្នុង​វត្ត​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ប៉ុន្តែ​ជា​អកុសល គាត់​ក៏​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​ហើយ ។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​គាត់​ស្លាប់​ដោយសារ​តែ​ខ្យល់គ និង​ជំងឺ​ប្រចាំ​កាយ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ