ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ុន ចាន់​ថុ​ល និង​លោក​គួ​ច ចំរើន ចាប់ដៃ​គ្នា​ប្តេជ្ញា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ប្រសើរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណ និង​ដឹក​ជញ្ជូន និង​លោក គួ​ច…

រាជធានី​ភ្នំពេញ ៖ លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណ និង​ដឹក​ជញ្ជូន និង​លោក គួ​ច ចំរើន គណៈ​អភិបាលខេត្ត​ព្រះ​សី​ហុ​នី​បាន​ចាប់ដៃ​គ្នា​ប្តេជ្ញា​ស្តា និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។

លោក​ទេស​រដ្ឋមន្ដ្រី​ស៊ុន ចាន់​ថុ​ល ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ​បាន​បញ្ជាក់​ថា​«​យើង​ត្រូវ​ពង្រឹង និង​ពង្រីក​ការ​កសាង និង​ស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​គុណភាព​» ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការ​ស្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ឡើង​វិញ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ការ​ចាំបាច់​ព្រោះថា ផ្លូវ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ ដូចនេះ​យើង​ត្រូវ​ពង្រឹង​និង​ពង្រីក​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ចក្ខុវិស័យ គឺ​ធ្វើ​ផ្លូវ​ឱ្យ​បាន​មាំ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ទាំងមូល​នូវ​គម្រោង​កំពុង​អនុវត្ត និង​គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៨ ស្ពាន និង​កំពង់​ផែ ដោយ​លើកកម្ពស់​គុណភាព និង​ពង្រីក​បន្ថែម ឱ្យ​សម​ស្រប​តាម​ការ​រីក​ចម្រើន​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ជាតិ ។ លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ ទន្ទឹម​នឹង​ការងារ​សាងសង់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​តួនាទី​ផ្ដល់​សេវា​សាធារណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន ប្រសិទ្ធភាព និង​តម្លាភាព​ធ្វើ​យ៉ាងណា​បង្ខិត​សេវា​សាធារណ​ឱ្យ​ជិត​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចុះបញ្ជី​យានយន្ត​ការ​ប្រឡង​យក​បណ្ណ​បើកបរ និង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និង​បាន​ផ្ដាំផ្ញើ​ឱ្យ​មន្ត្រី​ទាំងអស់​អនុវត្ត​អនុសាសន៍​ទាំង​១១​ចំណុច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ឱ្យ​បាន​ខ្ជាប់ខ្ជួន​រួបរួមសាមគ្គី​សហការ​គ្នា​ថែម​ទៀត ក្នុង​ការ​បម្រើ​ប្រជារាស្ត្រ​ឱ្យ​បាន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ។

ចំណែក​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់ លោក​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ ថ្ងៃ​ទី​១០ ខែកក្កដា ខ្ញុំបាទ​រួម​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត​ពិន​ត្យ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា​ពាក់ព័ន្ធ​ប្រព័ន្ធ​លូ​មេ​រំដោះ​ទឹកភ្លៀង ប្រព័ន្ធ​លូ​មេ​រំដោះ​ទឹក​កខ្វក់ និង ការ​ស្ថាបនា​ផ្លូវ​ដែល​មានការ​ខូចខាត​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។ លោក​បញ្ជាក់​ថា «​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​សម្រាប់​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង និង​បញ្ហា​ខូចខាត​ផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​កើត​មាន​កន្លង​មកនេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​រួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ខិតខំ​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ដូចនេះ ដើម្បី​ឲ្យ​គម្រោងការណ៍​ទាំងអស់​ខាងលើ​នេះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងអស់​ចូលរួម​សហការ​ប្រកបដោយ​ឆ​ន្ទះ​ខ្ពស់​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ