ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញចិត្ត​ហើយ​​ទើប Ronaldo ឱ្យ Juventus តាម​ទិញ​ខ្សែប្រយុទ្ធ Man Utd រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន 90 Min បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ស្នើ​សុំ​ឱ្យ​ក្លិប​របស់​ខ្លួន​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Manchester United…

តាម​ប្រភព​ព័ត៌មាន 90 Min បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ស្នើ​សុំ​ឱ្យ​ក្លិប​របស់​ខ្លួន​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Manchester United ដែល​ម្នាក់​នោះ​គឺជា Romelu Lukaku ។

Juventus ចង់​ឈ្នះ​ពាន Champions League ជា​យូរ​មក​ហើយ ទើប​បានជា​គេ​បាន​ទិញ​យក​កីឡាករ Cristiano Ronaldo ពី​ក្លិប Real Madrid ក្នុង​តម្លៃ​១០០​លាន​ផោន​កាលពី​រដូវ​កាល​មុន​។ បើ​ទោះបីជា​មាន Ronaldo ក៏​ដោយ ក៏​មិន​អាច​សម្រេច​បំណង​បាន​។ ដូចនេះ​ហើយ ទើប​បានជា Ronaldo ស្នើ​សុំ​ឱ្យ​ទិញ​យក​កីឡាករ​ម្នាក់​ទៀត ដែល​ជា Romelu Lukaku របស់​ក្លិប​បិសាច​ក្រហម ។

កីឡាករ Lukaku ត្រូវ​បាន​ក្លិប Napoli និង Juventus ហ៊ាន​ជះ​លុយ​៧៥​លាន​ផោន ។ Ronaldo ជា​ទូទៅ​ដើរតួ​ច្រើន​មុខងារ​ណាស់​នៅ​ពេល​ប្រកួត កាលពី​រដូវ​កាល​កន្លង​ផុត​ថ្មី​ៗ​នេះ​។ ដូចនេះ​ហើយ រូបគេ​ចង់បាន​កីឡាករ Lukaku មក​ជួយ​នៅ​ក្នុង​តួនាទី​នោះ​។

នេះ​មិនមែន​ជា​បញ្ហា​ទឹកមាត់​របស់ Ronaldo ប្រៃ​ឬ​អត់​នោះ​ទេ​។ វា​គឺ​សំខាន់​ទៅ​លើ​ទឹក​លុយ​របស់​ក្លិប​ដែល​ហ៊ាន​ជះ និង ចំណង់​របស់​សាមីខ្លួន Lukaku ផ្ទាល់ ព្រោះ Inter Milan ក៏​ចង់បាន​ដែរ ៕

ប្រភព ៖ 90min , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ