ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎…ដើរលក់កាំភ្លើងផង?

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​មាន​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​កញ្ចាស់​មួយ​ដើម​ បានដើ​រអំពាវនាវ​លក់ ហើយក៏​ត្រូវ​​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា ​២០១៩ ហេតុការណ៍​នេះ កើត​ឡើង​​ក្នុងភូមិ​អូរ​ស្មាច់…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​មាន​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​កញ្ចាស់​មួយ​ដើម​ បានដើ​រអំពាវនាវ​លក់ ហើយក៏​ត្រូវ​​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា ​២០១៩ ហេតុការណ៍​នេះ កើត​ឡើង​​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ​។​

ជនសង្ស័យខាងលើ ​​ឈ្មោះ​ហួ​ន សុខា​ ​អាយុ​៤១​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ហាន មុំ​ អាយុ​៣៥​ឆ្នាំ​ និងមានកូន​ប្រុស​ស្រី​២​នាក់ ​រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​​ធ្វើ​ចំណាកស្រុក​ជាកម្មករ​​សំណង់នៅ​​ប្រទេស​ថៃ​ ។

បើតាម​​ប៉ូលិស​បានឱ្យ​ដឹង​ថា មុន​ពេលឃាត់ខ្លួន​សង្ស័យ​រូប​នេះ គឺទទួល​បណ្តាញសម្ងាត់​របស់​សមត្ថកិច្ច​រាយ​ការណ៍​មក​ថា បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ​ដើរ​​លក់​កាំភ្លើងខ្លី ។ ក្រោយ​​ទទួល​​បាន កំលាំង​អធិការ​ក្រុង​ធ្វើការ​សហ​ការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ ចុះ​ឃាត់ខ្លួន​និង​ធ្វើការ​ឆែកឆេ​នឹង​ដងខ្លួន​រក​ឃើញ​មាន​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​រ៉ូ​ឡូ​កញ្ចាស់​គ្មាន​គ្រាប់​ នាំ​ខ្លួន​មក​អធិការ​ក្រុង​ធ្វើការ​សាកសួ​បន្ត​។

​យោង​ទៅ​លើ​ធ្វើការ​សាកសួ​ជនសង្ស័យ​​ឆ្លើយ​ថា កាលពី​៣​ឆ្នាំ​កន្លង​ទៅ ​ខ្លួន​បាន​រើស​បាន​កាំភ្លើងខ្លី​មួយ​ដើម​នេះ ហើយ​បាន​យក​ទៅ​លាក់​ទុក្ខ​នៅ​ក្នុង​ចេ​តី​យ​ក្នុង​វត្ត​គី​រី​មង្គល ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ ។ ខណៈនោះ​ខ្លួន​​និង​ប្រពន្ធ​ទៅ​ធ្វើ​ចំណាកស្រុក​​ចេញ​ទៅ​ប្រទេស​ថៃ​ រក​ការងារ​សំណង់​ធ្វើ​អស់​រយៈពេល​៣​ឆ្នាំ ។

លុះ​នៅ​ថ្ងៃ​ទី​៥​ កក្កដា​ ​​ខ្លួន​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ ​ក៏​បាន​ដើរទៅ​មើល​កន្លែង​ ដែល​លាក់​ទុក្ខ​អាវុធ​ខ្លី​ឃើញ​នៅ​ដដែល ហើយ​ខ្លួន​បាន​ដើរ​លក់​ ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន​តែ​ម្តង​។
(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ