ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកទិញ​ទូរស័ព្ទ Huawei តម្លៃ​មិន​ដល់ ២០០ ដុល្លារ តែ​ឈ្នះ​រង្វាន់​រថយន្ត Mazda 2 ថ្មី​សន្លាង

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ចាប់​រង្វាន់​ស្វែងរក​អតិថិជន​ដែល​មានសំណាង​ក្នុង​កម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុត​បាន​រក​ឃើញ​ហើយ ។…

ការ​ចាប់​រង្វាន់​ស្វែងរក​អតិថិជន​ដែល​មានសំណាង​ក្នុង​កម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុត​បាន​រក​ឃើញ​ហើយ ។ ម្ចាស់​រង្វាន់​ធំ​ក្នុង​ការ​ចាប់​រង្វាន់​ធំ​ចុង​ក្រោយ​នេះ គឺ អ្នកស្រី ពៅ ច្រិ​ប ដែល​បាន​ទិញ​ទូរស័ព្ទ​ម៉ាក Huawei អេ 7 កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៩ ។

នៅ​ថ្ងៃនេះ​ផង​ដែរ អ្នកស្រី​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ស្ទើរតែ​ហោះ ក្រោយ​ពេល​ក្រុមហ៊ុន​ខ​លម​ក​ប្រាប់​ថា បាន​ឈ្នះ​ការ​ចាប់ឆ្នោត​ឈ្នះ​រថយន្ត​ដ៏​ទំនើប​ពី​ក្រុមហ៊ុន​ល្បី​ទៀត​ផង ។

អ្នកស្រី​បាន​និយាយ​ថា «​អ្នកស្រី​មិន​ដែល​គិត​សោះ​សូ​ម្បី​តែ​ម្តង​ថា​នឹង​ឈ្នះ​រង្វាន់​នេះ មិនតែប៉ុណ្ណោះ បងប្អូន​របស់​អ្នកស្រី​មិន​បាន​ជឿ​អ្នកស្រី​ឡើយ ថែម​ទាំង​ថា អ្នកស្រី និយាយ​កុហក​ទៀត​ផង ។ សំណាង​ពិតជា​មើល​មិនឃើញ​មែន ទិញ​ទូរស័ព្ទ​តម្លៃ​មិន​ដល់ ២០០ ដុល្លារ​ផង តែ​រង្វាន់​សុទ្ធតែ​រថយន្ត Mazda 2» ។

តំណាង​ក្រុមហ៊ុន Huawei ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ​សម្រាប់​ផ្សងសំណាង​យក Mazda 2 អ្នក​គ្រាន់តែ​ទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ​5s ឬ P30 Lite ម៉ូ​ឌែ​ល​ទាំងនេះ បន្ទាប់​មក​បំពេញ​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​តម្រូវការ​របស់​គេ ។

ពិសេស​ជាង​នេះ​ទៀត បន្ទាប់​ពី​ការ​ចាប់ឆ្នោត​ហើយ សន្លឹក​ឆ្នោត​របស់​លោក​អ្នក​មិន​ត្រូវ​ដក​ចេញ​ទេ ពោល​គឺ​រក្សា​ទុក​សម្រាប់​លើក​ក្រោយ​ទៀត ។ អ្នកតំណាង​ឱ្យ​ក្រុមហ៊ុន Huawei បាន​និយាយ​ថា Huawei បាន​ខិតខំ​រក្សា​នូវ​តម្លាភាព​ក្នុង​ការ​ចាប់​រង្វាន់​នេះ មាន​ទាំង​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​បណ្ដាញ​សង្គម​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មាន​តម្លៃ​ត្រឹមតែ ១៨៩ ដុល្លារ​, nova3 Lite តម្លៃ ២៥៩ ដុល្លារ​, nova3i តម្លៃ ២៩៩ ដុល្លារ​, nova3 តម្លៃ ៤៦៩ ដុល្លារ​, អេ 5s តម្លៃ ១៥៩ ដុល្លារ និង P30 Lite តម្លៃ​តែ ៣៣៩ ដុល្លារ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ