ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​ក៏​លេង​កា.ប់​គ្នា​យ៉ាង​សាហា.វ​ឈាម​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​តៃកុង​ឡាន​ម្នាក់​ទាស់សម្តី​គ្នា​ត្រូវ​មេការ​កាប់​ឲ្យ​រង​របួសធ្ងន់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បារាយណ៍…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​តៃកុង​ឡាន​ម្នាក់​ទាស់សម្តី​គ្នា​ត្រូវ​មេការ​កាប់​ឲ្យ​រង​របួសធ្ងន់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បារាយណ៍ ឃុំ​ក្រយា (​ក្រយៀ​) ស្រុក​ប្រាសាទ​បល្ល័ង្ក ។

សេចក្តីរាយការណ៍​បន្ត លោក​វរសេនីយ៍ឯក ផល ធឿ​ន អធិការ​នគរ​បាន​ស្រុក​ប្រាសាទ​ប​ល្ល័​ង​ប្រាប់​ថា ករណី​ហិង្សា​ដោយ​ចេតនា​ប្រើ​អាវុធ​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កែវ រតន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រើង ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល (​ជា​មេការ​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​) បាន​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ឈ្មោះ អិត ដេ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​មេ​សាង ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង (​ជា​តៃកុង​ឡាន​ចាក់​កៅស៊ូ​) បណ្តាល​អោយរ​បួស​ចំ​ក្បាល ក្រោម​ក្លៀក​ក​ខាងឆ្វេង និង​ក្រោម​ដោះ​ខាងស្តាំ​របួសធ្ងន់ ។

ដោយឡែក​មូលហេតុ គឺ​ដំបូង​ពួក​គេ​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​គ្នា​ទេ លុះ​មក​ជួប​គ្នា​ក៏​បាន​ឈ្លោះប្រកែក​ជះ​កំហឹង​ដាក់​គ្នា​រឿង​ការងារ​ធ្វើ​ឲ្យ​លោក​មេការ​ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​តោ​កាប់​ជន​រង​គ្រោះ​របួសធ្ងន់​តែ​ម្តង ក្រោយ​កើតហេតុ​ជន​ដៃដល់​ក៏​ត្រូវ​ឃាត់​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ