ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខ្ជិលច្រអូស​ជា​ឧបសគ្គ​នៃ​ជីវិត

4 ឆ្នាំ មុន

ព្រះ​ភគវា​តែង​ផ្តល់​ឱវាទ​ដល់​ភិក្ខុ​សាមណេរ​ឱ្យ​លះ​កោស​ជ្ជៈ​គឺ​ការ​ខ្ជិល​ច្រ​អូ​ល​ចេញពី​ខន្ធ​សន្តាន​ទើប​សម្រាប់​មគ្គផល សម្រាប់​ធម៌​ជាន់ខ្ពស់ ព្រោះថា ភាព​ខ្ជិលច្រអូស​បើ​មាននៅ​ក្នុង​ខ្លួន​បុគ្គល​ណា​ហើយ រមែង​ដឹកនាំ​អ្នក​នោះ​ឲ្យ​ដើរ​ផ្លូវខុស ដឹកនាំ​បុគ្គល​នោះ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​កិច្ច​បដិបត្តិ​ទាំងពួង​ទាំងឡាយ ។ បើជា​គ្រហស្ថ​វិញ​ភាព​ខ្ជិលច្រអូស​នោះ​នឹង​ដឹកនាំ​ឲ្យ​ក្រ​រហាម ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប…

ព្រះ​ភគវា​តែង​ផ្តល់​ឱវាទ​ដល់​ភិក្ខុ​សាមណេរ​ឱ្យ​លះ​កោស​ជ្ជៈ​គឺ​ការ​ខ្ជិល​ច្រ​អូ​ល​ចេញពី​ខន្ធ​សន្តាន​ទើប​សម្រាប់​មគ្គផល សម្រាប់​ធម៌​ជាន់ខ្ពស់ ព្រោះថា ភាព​ខ្ជិលច្រអូស​បើ​មាននៅ​ក្នុង​ខ្លួន​បុគ្គល​ណា​ហើយ រមែង​ដឹកនាំ​អ្នក​នោះ​ឲ្យ​ដើរ​ផ្លូវខុស ដឹកនាំ​បុគ្គល​នោះ​ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​កិច្ច​បដិបត្តិ​ទាំងពួង​ទាំងឡាយ ។

បើជា​គ្រហស្ថ​វិញ​ភាព​ខ្ជិលច្រអូស​នោះ​នឹង​ដឹកនាំ​ឲ្យ​ក្រ​រហាម ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប ឲ្យ​វិនាស​អន្តរាយ​ចាក​ប្រយោជន៍​គ្រប់យ៉ាង ។

តាម​ធម្មតា​ទ្រព្យសម្បត្តិ​មិន​ដែល​រត់​ចូល​មក​ក្នុង​ដៃ​អ្នក​ខ្ជិលច្រអូស​នោះ​ឡើយ លុះណាតែ​បុគ្គល​មាន​ព្យាយាម គឺ​ការ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត​ក្រោក​ឡើង​ធ្វើការ​ផ្សេង​ៗ អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​ទើបបាន​ជោគជ័យ​ក្នុង​ជីវិត ។

ព្រោះហេតុនោះ​ហើយ​ទើប​មាន​ភាសិត​មួយ​កន្លែង​បង្គាប់​ឲ្យ​សម្លាប់​មារយាទ​ថោកទាប​នេះ គឺ​ឲ្យ​បោះបង់​ការ​ខ្ជិលច្រអូស​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់យ៉ាង​សម្រាប់​ជីវិត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ