ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សព​នៅ​កណ្តាល​វាលស្រែ ក្រោយ​បាត់​ពី​ផ្ទះ​អស់​៥​ថ្ងៃ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​វាលស្រែ ក្រោយ​ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៥​ថ្ងៃ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៩ នៅ​តំបន់​ទួល​ម្រិញ​ ភូមិ​ប៉ប្រក…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​វាលស្រែ ក្រោយ​ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៥​ថ្ងៃ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៩ នៅ​តំបន់​ទួល​ម្រិញ​ ភូមិ​ប៉ប្រក ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រៀម រួន ហៅ វ​ល្លិ៍ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ហូប​ស្រាថ្នាំ​ជាមួយ​ឈ្មោះ ភី សុ​ដា ហៅ ញ៉េ​ប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ តាំងពី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៨​យប់​ទើប​ឈប់ បន្ទាប់​មក​ឈ្មោះ ញ៉េ​ប បាន​យក​ភួយ​អោយ​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​ប្អូន​របស់​ជន​រង​គ្រោះ​នៅ​ក្បែរ​នោះ​ដែរ (​ផ្ទះ​គ្មាន​មនុស្ស​នៅទេ​) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ឈ្មោះ ញ៉េ​ប ក៏​ឡើង​ទៅ​លើ​ផ្ទះ​ដេក​រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ កក្កដា ទើប​គាត់​ភ្ញាក់​ចុះ​មក​ក្រោមផ្ទះ ឃើញ​តែ​ភួយ មិនឃើញ​ជន​រង​គ្រោះ​ឡើយ ហើយ​ឈ្មោះ​ញ៉េ​ប ក៏​ដើរទៅ​មើល​នៅផ្ទះ​ប្អូន​របស់​ជន​រង​គ្រោះ តែ​មិនឃើញ គាត់​ក៏​ត្រឡប់​មក​សួរ​ម្ដាយ​របស់​ជន​រង​គ្រោះ​វិញ ដោយ​ម្តាយ​របស់​ជន​រង​គ្រោះ​ប្រាប់​ថា «​មិន​បានឃើញ​ដែរ​» ហើយ​ក៏​នាំ​គ្នា​ដើរ​ក តែ​រក​មិនឃើញ ដោយ​នាំ​គ្នា​នឹក​ស្មានថា ជន​រង​គ្រោះ​ទៅ​ផ្ទះ​ប្រពន្ធ​​បាត់ទៅហើយ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ២០១៩ ម្ដាយ​របស់​ឈ្មោះ ញ៉េ​ប បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​វាលស្រែ តំបន់​ទួល​ម្រិញ ទើប​ឈ្មោះ ញ៉េ​ប ទៅ​មើល​ស្គាល់​ថា ជា​សព​ឈ្មោះ​វ​ល្លិ៍ ពិតប្រាកដ​មែន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​នេះ​គឺ​ដោយសារ​ស្រវឹង​ជោកជាំ ហើយ​វង្វេងស្មារតី អត់បាយ​អត់​ទឹក បណ្តាល​ឱ្យ​កើត​ខ្យល់គ គាំងបេះដូង​ស្លាប់​តែ​ម្តង ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ