ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មាន​ច្រើន​ណាស់ ម៉េច​ក៏​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​វិញ​!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​កន្លែង​ផ្ញើ​ម៉ូតូ​កាស៊ីណូ​ផា​រ៉ា​ម៉ិច​យក​ទៅ​បញ្ចាំ​១​ម៉ឺន​បាត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ។ ជនសង្ស័យ​២​នាក់​មាន​១-​ឈ្មោះ ទៀក ធី…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​កន្លែង​ផ្ញើ​ម៉ូតូ​កាស៊ីណូ​ផា​រ៉ា​ម៉ិច​យក​ទៅ​បញ្ចាំ​១​ម៉ឺន​បាត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ។

ជនសង្ស័យ​២​នាក់​មាន​១-​ឈ្មោះ ទៀក ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​ឈ្មោះ សុខ សាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ គ្មាន​មុខ​របប​ពិតប្រាកដ ហើយ​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖​នៅ​ពេល​ឃាត់ខ្លួន​សង្ស័យ​២​នាក់ គឺ​កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ វុ​ទ្ធី ស្រី​និ​ត អាយុ​១៩​ឆ្នាំ មានមុខ​របប​ជា​បុគ្គលិក​កាស៊ីណូ​ផា​រ៉ា​មិច ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ដែល​បាន​បាត់​ម៉ូតូ​ម៉ាក់​ZOOMER-X កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពេល​ចេញពី​ធ្វើ​ការងារ ហើយ​មក​យក​ម៉ូតូ​របស់​ខ្លួន​ដែល​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ក្នុង​កាស៊ីណូ​ផា​រ៉ា​មិច ក្រុង​ប៉ោយ​ប៉ែ​ត ស្រាប់តែ​បាត់​សួរ​សន្តិសុខ ហើយ​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បណ្តឹង​ហើយ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​- ក្រុង​ប៉ោយ​ប៉ែ​ត ។ ហើយ​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ ដែល​បាន​សារភាព​ថា ពិតជា​បាន​លួច និង​យក​ម៉ូតូ​ទៅ​បញ្ចាំ​១​គ្រឿង តម្លៃ​១​ម៉ឺន​បាត ហើយ​កម្លាំង​នាំ​យក​ម៉ូតូ​មក​វិញ​ប្រគល់​ជូន​ម្ចាស់​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ