លោក​ត្រាំ ​និង​លោកស្រី​ MAY​ពាក់​មុខ​យក្ស​​ដាក់​គ្នា


សហរដ្ឋអាមេរិក​-​អង់គ្លេស ៖ ក្រោយ​ការ​បែកធ្លាយ​ការ​សម្ងាត់​ខាង​ការទូត ពី​ការ​រិះគន់​របស់​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន​ដែល​វាយប្រហារ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ជា​មនុស្ស​មិន​គ្រប់ទឹក​និង​គ្មាន​សមត្ថភាព បាន​នាំ​ឲ្យ​លោក​ត្រាំ​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​វាយប្រហារ​លើ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERESA MAY ដែល​សុំ​លាលែង​ពី​តំណែង ដោយសារ​បរាជ័យ​របស់​លោកស្រី​ក្នុង​រឿង​BREXIT ព្រោះតែ​លោកស្រី​គាំទ្រ​សម្ដី​ឯកអគ្គរាជទូត​រូប​នោះ​។

លោក​ត្រាំ​តាម​TWITTER​វាយប្រហារ​នា​ថ្ងៃ​ទី​៨​កក្កដា​ចំពោះ​លោកស្រី​MAY ដោយ​សម្ដែង​ជា​ចំហ​ពី​ក្ដី​រីករាយ​របស់​លោក ដល់​ការ​ចាក​ចេញពី​តំណែង​របស់​លោកស្រី​។ លោក​ត្រាំ​ថា​នោះ​ជា​ដំណឹង​ល្អ​មួយ​ដែល​អង់គ្លេស​នា​ពេល​ឆាប់​ខាង​មុខ​នេះ នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​រូប​។ លោក​ថា​លោក​អស់​ការ​អត់​ធ្មត់​ទៀត​ហើយ​។ លោក​បន្ត​ថា​លោកស្រី​MAY ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ច្របូកច្របល់​បច្ចុប្បន្ន​នៅ​អង់គ្លេស​ព្រោះ​រឿង​BREXIT​។

នៅ​ទីក្រុង​ឡុ​ង​ដ៏​រដ្ឋាភិបាល​កំពុង​តាមដាន​រក បណ្ដា​អ្នក​ទទួលខុស​ត្រូវធ្វើ​ឲ្យ​បែកធ្លាយ របាយការណ៍​សម្ងាត់​រាយការណ៍​ដោយ​ឯកអគ្គរាជទូត​លោក​KIM DARROCH​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដល់​កាសែត​MAIL ON SUNDAY ដែល​ក្នុង​របាយការណ៍​នោះ លោក​ហៅ​លោក​ត្រាំ​ថា​ជា​មនុស្ស​មិន​គ្រប់ទឹក​និង​គ្មាន​សមត្ថភាព​។

លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​៨​កក្កដា​បាន​រិះគន់​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ដោយ​អះអាង​ថា ខ្ញុំ​នឹង​គ្មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឯកអគ្គរាជទូត​នោះ​ទៀត​ហើយ​។ លោក​ថា​ខ្ញុំ​មិន​ស្គាល់​ឯក​អគ្គរាជ​ទូត​នោះ​ទេ តែ​គាត់​នោះ​ជា​មនុស្ស​មិន​គួរ​ឲ្យ​ស្រឡាញ់​និង​មិនសូវ​ឃើញ​មុខ​នៅ​សហរដ្ឋអាមេរិក​។ យើង​នឹង​មិន​មានការ​ទាក់ទង​ជាមួយ​គេ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ