ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Leicester ចាយ​៤០​លាន​ផោន​ឱ្យ Monaco យក​កីឡាករ​ឆ្នើម​ម្នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កញ្ជ្រោង Leicester City សម្រេចការ​ទិញ​យក​កីឡា​ករបែល​ហ្សិ​ក Youri Tielemans…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កញ្ជ្រោង Leicester City សម្រេចការ​ទិញ​យក​កីឡា​ករបែល​ហ្សិ​ក Youri Tielemans ពី​ក្លិប Monaco ក្នុង​តម្លៃ​៤០​លាន​ផោន​ ។

កីឡាករ​អាយុ​២២​ឆ្នាំ ដែល​ត្រូវ​បាន​ក្លិប​កញ្ជ្រោង​យក​មក​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​នេះ​រយៈពេល​៤​ឆ្នាំ ក្រោយ​ពី​ចប់​ពី Monaco​។

កីឡាករ​រូប​នេះ​បាន​ក្លាយទៅជា​កីឡាករ​ទី​៣ ដែល​គ្រូបង្វឹក Brendan Rodger ទិញ​បាន​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​កីឡាករ​ខ្សែការពារ James Justin ពី​ក្លិប Luton Town និង កីឡាករ​ខ្សែប្រយុទ្ធ Ayoze Perez ពី​ក្លិប Newcastle​ ។

Tielemans បាន​ប្រាប់​សារព័ត៌មាន LCFC.com ថា​៖«​វា​ពិតជា​អារម្មណ៍​ដ៏​គួរ​ឱ្យ​រីករាយ​មួយ​ដែល​ខ្ញុំ​បាន​មក​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​នេះ​។ តាំងពី​ខ្ញុំ​មក​លេង​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន កីឡាករ​ទាំងអស់​និង​បុគ្គលិក សុទ្ធតែ​ល្អ​ៗ​ចំពោះ​ខ្ញុំ​។ ខ្ញុំ​ពិតជា​រំភើប​ពេល​ដែល​បាន​ក្លាយទៅជា​កីឡាករ​របស់ Leicester »​។

គេ​បាន​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​ចង់​លេង​ឱ្យ​ឆាប់​ៗ​ណាស់​ជាមួយនឹង​ក្លិប​នេះ ហើយនឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់​ក្រុម​របស់ខ្ញុំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Tielemans នឹង​ចូល​លេង​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​នៅ​បារាំង នៅ​ក្នុង​ការ​ហ្វឹកហាត់​មុន​ពេល​បើក​រដូវ​កាល​ថ្មី​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ