ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​យក​រ៉ឺ​ម៉ក​ធ្វើ​ផ្ទះ​នៅ លុះ​មិនឃើញ​ក្រោក សង្ស័យ​ពេក​នាំ​គ្នា​ទៅ​ដាស ​ផ្អើល​យ៉ាង​រន្ធត់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​លើ​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ដែល​អ្នក​ភូមិ​ទុក​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​លើ​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ដែល​អ្នក​ភូមិ​ទុក​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គ្រីប សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ពុំ​មាន​មាន​ទីលំនៅ​ពិតប្រាកដ​នោះ​ទេ ដោយ​ជន​រង​គ្រោះ​បាន​យក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​កញ្ចាស់​១​គ្រឿង​ដែល​អ្នក​ភូមិ​ទុក​ចោល ធ្វើ​ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រូច ឃុំ​ក្រូច ស្រុក​ព្រៃឈរ កំពង់ចាម ។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​ខាងលើ​ជា​បុរស​ពោះម៉ាយ ហើយ​បាន​មក​ស្នាក់​នៅ​លើ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​នេះ​ជា​ច្រើន​ខែ​មក​ហើយ និង​បាន​ប្រកប​មុខរបរ​ជា​កម្មករ​សំណង់ ប៉ុន្តែ​ដោយសារ​តែ​ជន​រង​គ្រោះ​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ មិនសូវ​ហូប​បាយ ទើប​ធ្លាក់ខ្លួន​មាន​ជំងឺ​ទាច​ទឹក​ធ្វើការ​លែង​កើត មិនតែប៉ុណ្ណោះ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ហូប​ស្រា​ជា​ប្រចាំ​មិន​ឈប់​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែកក្កដា មិនឃើញ​ជន​រង​គ្រោះ​ក្រោក​ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​សោះ ហើយដោយ​មានការ​ងឿងឆ្ងល់​ពេក ពួក​គាត់​ក៏​បាន​នាំ​គ្នា​ទៅ​ដាស់​ឲ្យ​ក្រោក ទើប​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​រាយការណ៍​ប្រាប់​នគរបាល​ដើម្បី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​តែ​ម្ដង ។

ក្រោយ​ពី​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច នគរបាល​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ហើយ​ក៏​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​ ដើម្បី​ចាត់ចែងយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ