ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! កម្ទេច​ចោល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៤០០​គ្រាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​៤០០​គ្រាប់ ត្រូវ​បាន​នគរបាល​ស្រុក​ភ្នំស្រុក ប្រគល់​ជូន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍​ ដើម្បី​ធ្វើការ​កំទេច​ចោល​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​។…

ខេត្តបន្ទាយមានជ័យ ៖​ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​៤០០​គ្រាប់ ត្រូវ​បាន​នគរបាល​ស្រុក​ភ្នំស្រុក ប្រគល់​ជូន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍​ ដើម្បី​ធ្វើការ​កំទេច​ចោល​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​។

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ហាំ អាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ត្រ​ពាំ​ថ្ម​ខាងជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ោយ​ចារ គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ដីចំការ​ដំឡូង​របស់​គាត់ ស្ថិត​នៅ​ភូមិ​តា​អុង ឃុំ​ប៉ោយ​ចារ ។ នៅ​ពេល​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ឃើញ​មាន​គ្រាប់កាំភ្លើង​ចំនួន​៣៨៥​គ្រាប់ និង DCA (​គ្រាប់​បាញ់​យន្តហោះ​) ចំនួន​២៩​គ្រាប់​ សរុបទាំងអស់មាន​ចំនួន​​៤១៤​គ្រាប់​។

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កន្លែង​ដីចំការ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ហាំ អាន អតីត​គឺជា​កន្លែង​បន្ទាយ​របស់​កងទ័ព និង​ជា​កន្លែង​ឃ្លាំង​គ្រាប់​ផង​ដែរ​ ។ ​ចំពោះ​គ្រាប់​ទាំងនោះ ត្រូវ​បាន​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ោយ​ចារ បាន​ប្រគល់​ជូន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ ធ្វើការ​កំទេច​ចោល​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ