ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ​ម្នាក់ ខ្សែបម្រើ​ម្នាក់​ត្រូវ​មាន់​ខ្នាយ​មាស Spurs ចងជើង​ដល់​ឆ្នាំ​២០២៤

4 ឆ្នាំ មុន

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែការពារ Ben Davies និង កីឡាករខ្សែបម្រើ Harry…

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែការពារ Ben Davies និង កីឡាករខ្សែបម្រើ Harry Winks បានចុះកុងត្រាថ្មីជាមួយនឹងក្លិបបច្ចុប្បន្នរបស់ខ្លួន ដែលនឹងផុតនៅឆ្នាំ២០២៤។ កីឡាករទាំងពីរនាក់ សុទ្ធតែពេញចិត្តនឹងការលេងឱ្យក្លិប Tottenham Spurs ដោយមានក្តីសង្ឃឹមខ្ពស់ចំពោះការប្រកួតនៅរដូវកាលក្រោយ។

Davies អាយុ២៦ឆ្នាំ បានប្រាប់នៅលើវេបសាយរបស់ Spurs ថា ៖«ខ្ញុំពិតជារីករាយណាស់ ដែលបានបន្តកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង Spurs ទៀត។ វាគឺជាអ្វីដែលខ្ញុំខិតខំយ៉ាងខ្លាំង ដើម្បីអាចលេងនៅក្លិបនេះបានក្នុងរយៈពេលយូរ ហើយខ្ញុំពិតជារីករាយណាស់សម្រាប់ការលេងនៅទីនេះ»។

ចំណែកឯកីឡាករអាយុ២៣ឆ្នាំ Winks បានបង្ហើបថា គេមិនបានគិតច្រើននោះទេ ចំពោះការចុះកុងត្រាមួយនេះ ដោយសារតែក្លិបនេះគឺជាក្លិបល្អ។ គេបានប្រាប់ថា៖«ខ្ញុំនៅក្លិបនេះតាំងពីខ្ញុំមានអាយុ៥ឆ្នាំ ដូចនេះនៅពេលដែលខ្ញុំមានឱកាសអាចបន្តកុងត្រា ខ្ញុំមិនគិតច្រើនឡើយ។ វាគឺជាកុងត្រាដែលខ្ញុំខិតខំដើម្បីទទួលបាន។ រដូវកាលមុនពិតជាពិបាក តែវាក៏ជារដូវកាលដ៏អស្ចារ្យផងដែរ»។

គួរបញ្ជាក់ផងដែរថា Spurs ពេលនេះ ក៏កំពុងតែឈានដល់ការបាត់បង់កីឡាករ Christian Eriksen ដោយសារតែ Manchester United កំពុងតែមកលួងលោមឱ្យទៅលេងជំនួសកន្លែងរបស់ Paul Pogba ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ