ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​រវើរវាយ​បាត់បង់​ម្ចាស់​ការ​ស្រែក​ឱ្យ​គេ​ជួយ​ផ្អើល​ភូមិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​រវើរវាយ បាត់បង់​ម្ចាស់​ការ លែង​ដឹង​ខុស​ត្រូវ ស្រែក​ឲ្យ​គេឯង​ជួយ និង​​គោះ​ចាន បោក​ឆ្នាំង ផ្អើល​អស់អ្នក​ភូមិ ​និងធ្វើ​ឱ្យ​សាច់ញាតិ​​ភ័យខ្លាច​ក៏​មក​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​រវើរវាយ បាត់បង់​ម្ចាស់​ការ លែង​ដឹង​ខុស​ត្រូវ ស្រែក​ឲ្យ​គេឯង​ជួយ និង​​គោះ​ចាន បោក​ឆ្នាំង ផ្អើល​អស់អ្នក​ភូមិ ​និងធ្វើ​ឱ្យ​សាច់ញាតិ​​ភ័យខ្លាច​ក៏​មក​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

យុវជន​ម្នាក់​ខា​លើ​ឈ្មោះ គី ពិសី អាយុ​២៨​ឆ្នាំ មុខរបរ​លក់​សាច់ក្រក មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាង
លើ ។

តាម​ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​អស់​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​មក​ហើយ ដែល​ពី​មុន​យុវជន​ខាងលើ​បាន​បែក​ថ្នាំ​រវើរវាយ ស្រែក​ឡូឡា រករឿង​ក្នុង​គ្រួសារ​ម្តង​ដែរ តែ​ត្រូវ​ចាប់​ឃាត់ ទុក ហើយ​ក៏​បាត់​ស្ងប់ស្ងាត់​ទៅ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​សាច់ញាតិ​នឹក​ថា​អស់​អី​ហើយ តែ​ផ្ទុយ​ទៅ​វិញ យុវជន​ម្នាក់​នេះ​នៅ​តែ​សេព​គ្រឿងញៀន​ដដែល លុះ​មក​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្រាប់តែ​ឥទ្ធិពល​គ្រឿងញៀន​ធ្វើទុក្ខ ធ្វើ​ឱ្យ​យុវជន​ខាងលើ​ស្រែក​រវើរវាយ ឲ្យ​គេឯង​ជួយ ដោយ​យុវជន​ម្នាក់​នេះ​និយាយ​ថា «​មាន​យក្ស​មក​ចាប់​ហើយ​» និង​គោះ​ចាន បោក​ឆ្នាំង ទាញ​បណ្តាច់​ខ្សែភ្លើង បង្ក​ការ​ឲ្យ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ មាន​តែ​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​យុវជន​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ។

សាច់ញាតិ​របស់​យុវជន​ខាងលើ ក៏​ដូច​ជា​សមត្ថកិច្ច​សូម​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវវ័យ ចូរ​ឃ្លាត​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ