ឱកាស​លើក​ទី​១ បញ្ញា សិ​ទ្ឋិ ឈ្នះ​ការ​ប្រកួត​​គ្រង​ឈុត​បុរាណ​លេចធ្លោ​ជាងគេ


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង សម្តែង និង​ជា​ពិធីករ​លោក បញ្ញា សិ​ទ្ឋិ បាន​ចំណាយពេល​ចូលរួម​ប្រកួត​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ ដោយ​ក្នុង​ចិត្ត​ចង់​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។ នេះ​ជា​ការ​ចូលរួម​លើក​ទី​១​ហើយ បាន​គ្រង​ឈុត​បុរាណ​ជាមួយ​សិល្បករ​ជា​ច្រើន​រូប​ទៀត​។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​គណៈមេប្រយោគ​បាន​សម្រេច​ឲ្យ​តារាចម្រៀង​រូប​នេះ​ឈ្នះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​។ នេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​២០១៩​។ តារា​ចូលរួម​សុ​ទ្ឋ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។

លោក​មក​ប្រកួត​នេះ​យក​ឈុត ទេវតា ដើម្បី​ចូលរួម​ខួប​គ្រួសារ​តារា​កម្ពុជា ដោយ​ចង់​ដឹង​ថា មានការ​រៀបចំ​បែប​ណា ព្រោះ​គ្រួសារ​តារា​កម្ពុជា​ល្បីឈ្មោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ណាស់​។​លោក​ពិតជា​នឹក​អត់​ដល់​ថា ទម្រង់​ដែល​លោក​គ្រង​ជា​ឈុត​បុរាណ​ខ្មែរ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន និង​មេ​ប្រយោគ​បែប​នេះ​ឡើយ​។

លោក​ពិតជា​ស្រឡាំងកាំង​តែ​ម្តង ដែល​គេ​ប្រកាស​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​ៗ រហូត​សល់​តែ​បេក្ខជន​៣​រូប​បេ​ក្ខ​នារី​៣​រូប ហើយ​ផ្នែក​បុរស​លោក​ជាប់​លេខ​២​។ តាម​លក្ខខណ្ឌ​មេ​ប្រយោគ​ផ្តល់​ពិន្ទុ​លើ​ដំណើរ​ស្អាត ស្នាម​ញញឹម​ជឿជាក់ ព្រមទាំង​ការ​គ្រង​ឈុត​សម្លៀក​បំពាក់​មាន​ភាព​ប្រណីត​ជាងគេ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ការ​ទទួល​បាន​នេះ ពិតជា​កិត្ត​យស​ហើយ​ក៏​អរគុណ​ដល់​កម្មវិធី និង​សិល្បករ​ទាំងអស់​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រៀង​ៗ​ខ្លួន​ខំ​រិះរក​សម្លៀក​បំពាក់​បុរាណ​យក​មក​ច្នៃ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ជាតិ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ