ខណៈដែលកងទ័ពលីប៊ីប្រកាសកាលពីយប់ថ្ងៃទី១៥ មីនា ពីការបើកធ្វើការវាយលុកភ្លាមៗប្រឆាំងទីក្រុងបេនហ្គាហ្ស៊ីជាទីក្រុងធំទី២របស់ប្រទេសជាទីតាំងរបស់ស្ថាប័នដឹកនាំរបស់ពួកប្រឆាំង ការបាញ់កាំភ្លើងការពារអាកាស និងកាំភ្លើងធំធុនធ្ងន់ត្រូវបានស្តាប់ឮក្នុងទីក្រុងនេះក្រោយម៉ោង២២ម៉ោងក្នុងស្រុក។ ថ្លែងទៅកាន់ប្រជាជនទីក្រុងនោះកងទ័ពអះអាងថា កងទ័ពលើកមកដើម្បីធានាសន្តិសុខឱ្យលោកអ្នក លុបចោលអំពើអយុត្តិធម៌ដែលគេធ្វើចំពោះលោកអ្នក ការពារលោកអ្នក និងនាំមកវិញនូវភាពស្ងប់ស្ងាត់ និងជីវភាពជាធម្មតាឡើងវិញ។ នេះជាប្រតិបត្តិការមនុស្សធម៌មួយធ្វើឡើងក្នុងផលប្រយោជន៍របស់លោកអ្នក ហើយពុំមែនដើម្បីជាការសងសឹកចំពោះអ្នកណាម្នាក់ឡើយ។
មុននេះស្ថាប័នដឹកនាំរបស់ពួកបះបោរដែលមានទីតាំងនៅក្រុងបេនហ្គាហ្ស៊ីអះអាងថា ទីក្រុង AJDABIYA ដែលរងការវាយប្រហារ២ថ្ងៃមកហើយដោយកងទ័ពលីប៊ីស្ថិតក្នុងកណ្តាប់ដៃរបស់ពួកបះបោរនៅឡើយ។ ក៏ប៉ុន្តែទោះបីជាមានការអះអាងបែបនេះរបស់ពួកឧទ្ទាមក៏ដោយក៏អ្នកកាសែតបារាំងម្នាក់នៅលើទីលានអះអាងថា ទីក្រុង AJDABIYA ធ្លាក់ក្នុងកណ្តាប់ដៃកងទ័ពលោកកាដាហ្វីដោយឆាប់រហ័ស ៕
ចែករំលែកព័តមាននេះ