ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធម្មជាតិ​​ដ៏​អស្ចារ្យ​ជួយ​ព្យាបាល​​ស្បែក​ក្បាល​​ជង្គង់​​​ខ្មៅបាន

4 ឆ្នាំ មុន

ស្បែក​នៅ​ក្បាលជង្គង់​ច្រើន​តែ​ងាយ​នឹង​ទៅ​ជា​ក្រាស​ជាង​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។ ជាមួយ​គ្នា​នេះ​ដែរ កន្លែង​ក្បាលជង្គង់​ដូច​ជា​មិន​មាន​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​ដើម្បី​ជួយ​ឲ្យ​វា​មាន​សំណើម​ឡើយ តែ​វា​នឹង​កាន់តែ​ស្ងួត និង​ងាយ​ទៅ​ជា​ខ្មៅ​ខ្លាំង​ណាស់​នៅ​ពេល​មិន​យកចិត្តទុកដាក់​ថែទាំ​។ កត្តា​ផ្សេង​ៗ​ទៀត​ក៏​អាច​នាំ​ឲ្យ​ស្បែក​នៅ​ក្បាលជង្គង់​ខ្មៅ​បាន​ដែរ ដូច​ជា ហ្សែ​ន ឧស្សាហ៍​រង​ការ​កកិត កោសិកា​ស្បែក​ងាប់​ៗ​កើនឡើង​ច្រើន…

ស្បែក​នៅ​ក្បាលជង្គង់​ច្រើន​តែ​ងាយ​នឹង​ទៅ​ជា​ក្រាស​ជាង​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។ ជាមួយ​គ្នា​នេះ​ដែរ កន្លែង​ក្បាលជង្គង់​ដូច​ជា​មិន​មាន​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​ដើម្បី​ជួយ​ឲ្យ​វា​មាន​សំណើម​ឡើយ តែ​វា​នឹង​កាន់តែ​ស្ងួត និង​ងាយ​ទៅ​ជា​ខ្មៅ​ខ្លាំង​ណាស់​នៅ​ពេល​មិន​យកចិត្តទុកដាក់​ថែទាំ​។

កត្តា​ផ្សេង​ៗ​ទៀត​ក៏​អាច​នាំ​ឲ្យ​ស្បែក​នៅ​ក្បាលជង្គង់​ខ្មៅ​បាន​ដែរ ដូច​ជា ហ្សែ​ន ឧស្សាហ៍​រង​ការ​កកិត កោសិកា​ស្បែក​ងាប់​ៗ​កើនឡើង​ច្រើន ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ និង​អ​តុល្យភាព​អ័រម៉ូន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​កាត់​បន្ថយ ឬ​ព្យាបាល​ភាព​ខ្មៅ​របស់​ក្បាលជង្គង់​បាន នោះ​គឺ​ការ​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​តែ​ម្តង​។ ប្រទាល​កន្ទុយ​ក្រពើ​គឺជា​ឱសថ​ព្យាបាល​ស្បែក​ខ្មៅ​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​ផ្តល់​សំណើម​បាន​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ វា​នឹង​ជួយ​ស្បែក​ឲ្យ​មាន​ភាពរឹងមាំ និង​ជំរុញ​ដល់​ការ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ដោយសារ​ពន្លឺព្រះអាទិត្យ​ទៀត​ផង​។

ការ​ណែនាំ​៖

១-ច្របាច់ ឬ​ចិត​យក​ទឹក​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​ចេញ
២- យក​វា​មក​លាប​លើ​ស្បែក​ដែល​មាន​បញ្ហា រួច​ទុក​ចោល​យ៉ាង​ហោច​ណាស់ ២០​នាទី ចាំ​លាង​ជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ
៣- ចូរ​ចាំ​ថា អ្នក​អាច​ធ្វើ​វិធី​មួយ​នេះ​យ៉ាង​ហោច​ណាស់ មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ជា​រៀងរាល់ថ្ងៃ រយៈ​ពេល ពីរ​បី​ស​ប្តា​ហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ