ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​​៤៧០​​ចេញពី​ហូប​ការ​សង្ស័យ​​ម្ចាស់​ធ្លាក់​ភ្នែក​​​បោះពួយ​​បុករង្វង់​​មូល

15 ឆ្នាំ មុន

ខេត្ត​​សៀម​រាប​ ៖ រថយន្ត​​​ឡិចស៊ីស​​​៤៧០​​ពណ៌​​ខ្មៅ​​​មួយ​គ្រឿង​​ដែល​​​ម្ចាស់​​ទើបបើក​​​ចេញពី​​ពិធី​ជប់​លៀង​​​​មង្គ​លការ​ហើយទំនងជាស្រវឹង​​ធ្លាក់​ភ្នែក​បាន​​​​បោះ​ពួយ​​បុក​ខឿន​​រង្វង់​មូល​ផ្លូវ​បំបែក​​ទៅ​ព្រលាន​យន្ត​ហោះ ​​​បង្ក​ការ​​ភ្ញាក់​ផ្អើល​ដល់​​កម្លាំងនគរបាល​​​ចរាចរ​ខេត្ត​ចេញ​ជួយធ្វើ​អន្តរាគមន៍​​​បន្ទាន់​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​​ថ្ងៃទី​១៩ មីនា កន្លង​ទៅនេះ។​

តាម​ប្រភព​​ពីកន្លែង​កើត​ហេតុ​មន្ត្រីប៉ូលិស​​​ចរាចរ​បាន​ឱ្យ​ដឹងថា បុរស​ជា​អ្នក​បើក​បរ​បង្ក​ការ​​ខូចខាត​​ដល់​ខឿន​រង្វង់​មូល​ផ្អើល​​ទាំង​យប់​នោះ​ ឈ្មោះ​​ណាវ ខូវ អាយុ​៤៣​ឆ្នាំ​ មាន​​ទីលំនៅ​​ស្រុក​ ពួក​ខេត្ត​​សៀមរាប​ ។ ប្រភព​ច្បាស់​​ការណ៍​បាន​ឱ្យ​​ដឹង​ផងដែរថា ហេតុការណ៍​​បុក​ខឿន​​រង្វង់​មូល​​នេះ​ គឺកើតឡើង​ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​នោះ​បើកបរ​​រថយន្ត​តែម្នាក់ឯង​​ចេញមកពី​ជប់​លៀង​​មង្គល​ការ​​ក្នុង​ក្រុង​សៀមរាប​ក្នុង​​ល្បឿន​លឿន ​ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​​​កើតទៅ​លិច​​ លុះ​មក​​ដល់​ចំណុច​​​កើត​ហេតុ​​ ស្រាប់តែ​​រេចង្កូត​​ទៅ​បុក​ខឿន​រង្វង់​មូល​​លាន់​ស្នូរ​​ដូចរន្ទះ​បណ្តាល​ឱ្យ​បែក​កង់​មុខ​​​ក្រោយ​ផ្នែក​ខាង​ឆ្វេង​ រួច​រេចង្កូត​ទៅ​បុក​​ខឿន​​​ចិញ្ចើម​សួន​ដែល​​ស្ថិត​នៅ​ខាង​​ជើង​នៃ​រង្វង់​មូល​​ជាប់​នៅ​ទីនោះ​ទៅ​មុខ​លែង​រួច ។ ​ក្រោយ​​ពេល​កើត​ហេតុ​មន្ត្រី​នគគរ​បាល​​ចរាចរ​​​​បាន​ទៅជួយ​​ធ្វើ​អន្តរាគមន៍​​​ភ្លាមៗ​ ទើប​ឃើញ​បុរស​ជា​អ្នក​​​បើក​បរ​លូន​ចេញពី​ក្នុង​រថយន្ត​​ទាំង​​ស្ថានភាព​ស្រវឹង​និង​ប្រទូស្តពាក្យ​សម្តី​ជាមួយ​នឹង​មន្ត្រី​នគរ​បាល​​​ចរាចរផងដែរ ។

ទោះបីជា​យ៉ាង​ណា​ឧប្បត្តិ​ហេតុខាង​លើ​ពុំបណ្តាល​​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​នរណា​ម្នាក់​​ឡើយ គ្រាន់​តែ​​ខូច​ខាត​​រថយន្ត​​ប៉ុណ្ណោះ។ ​ប្រជាពលរដ្ឋ​​​ដែល​បាន​​ទៅ​ចោម​រោម​​មើល​និយាយ​ថា សំណាង​​ហើយ​ហេតុ​ការណ៍​​​នេះ​កើត​ឡើង​ក្នុង​ចន្លោះ​​ពេល​ដែល​គ្មាន​​មនុស្ស​ធ្វើ​ចរាចរ​ណ៍ឆ្លង​កាត់​​ទៅមក ​ប្រសិន​ជា​មាន​វិញ​មិន​ដឹង​ជា​ស្លាប់​ឬរបួស​ប៉ុន្មាននាក់​​នោះទេ ។ ​កន្លងមកគេ​​​សង្កេត​ឃើញ​ថា ការ​បើក​បរក្នុង​ស្ថានភាព​មាន​ជាតិ​​ស្រវឹង​នៅក្នុង​ខ្លួន កុំ​ថា​​ឡើយ​​​ទ្រព្យ​សម្បត្តិ​​សាធារណៈ​ត្រឹម​​ខឿន​រង្វង់​មូល​​​ដែល​​ធ្វើ​ពីបេតុង​ សូម្បី​តែបង្គោល​ភ្លើង​បំភ្លឺ​​ផ្លូវ​ដែល​ធ្វើ​ពីដែក​នៅតាម​​ចិញ្ចើម​ថ្នល់​ក៏មិន​​លើក​លែង​​ឱ្យ​ដែរ​គឺបុកទាំង​​អស់​។ ទោះបីជា​បែបណា​ រថយន្ត​ឡិច​ស៊ីស​ ៤៧០​ ​ខាង​លើ​ ត្រូវ​បាន​​នគរ​បាល​​ចរាចរនាំយក​​ទៅរក្សាទុក​​បណ្តោះអាសន្ន​​ នៅស្នង​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​ទាំង​យប់​ ៕