ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុន​នេះ​បាន​ម្នាក់ លើក​នេះ​ម្នាក់​ទៀត​ហើយ​ជន​ដៃដល់​គំរាម​កា.ប់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ទៀត​ហើយ​ដែល​ព្យាយាម​រត់គេច​ខ្លួន​ក្រោយ​ពេល​យក​ដាវ​គំរាម​កាប់​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​កាលពី​៥​ថ្ងៃមុន​នោះ ត្រូវ​បាន​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​កំពុង​ទិញ​មីឆា​នៅ​តាម​ផ្លូវ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ​កប់​គង ជួយ​ដេញ​តាម​ចាប់​បាន​។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ទៀត​ហើយ​ដែល​ព្យាយាម​រត់គេច​ខ្លួន​ក្រោយ​ពេល​យក​ដាវ​គំរាម​កាប់​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​កាលពី​៥​ថ្ងៃមុន​នោះ ត្រូវ​បាន​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​កំពុង​ទិញ​មីឆា​នៅ​តាម​ផ្លូវ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ​កប់​គង ជួយ​ដេញ​តាម​ចាប់​បាន​។

បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ខណៈ​ដែល​បក្ខពួក​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ក្រោយ​ពី​ពេល​ធ្វើ​សកម្មភាព​១​ថ្ងៃ​មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​តុលាការ​ចេញ​ដីការ​សម្រេច​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ទៅ​ហើយ​នោះ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នេះ​ឈ្មោះ​អេ​ង រ៉ា​នុ​ត ហៅ​អា​ខ្នូ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ និង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១HI-៨៨០៩ ដែល​ជនសង្ស័យ​បាន​ខ្ចី​គេ​ជិះ រួម​ជាមួយ​និង​ថ្នាំ​ញៀន​១​កញ្ចប់​ថែម​ទៀត​ផង​។

ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពេល​ធ្វើ​សកម្មភាព​១​ថ្ងៃ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ​ឈ្មោះ សុវណ្ណ រតនា ហៅ​អា​តាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី​ធូ​លន ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​យក​ដាវ​គំរាម​កាប់​ប្លន់​បុរស​ម្នាក់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរមក​ពី​បត់ជើងតូច​ចូល​ផ្ទះ នៅ​ក្នុង​បុរី ធូ​លន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រុម​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HH-៨៥៥៩ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉ៅ ងួ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើការ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​បុរី ធូ​លន ។

បន្ទាប់​ពី​កើតហេតុ បុរស​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ជួយ​អន្តរាគមន៍​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ម្នាក់​ឈ្មោះ សុវណ្ណ រតនា ហៅ​អា​តាក់ ហើយ​ជន​នេះ​ក៏​ជា​អ្នក​កាន់​ដាវ​គម្រាម​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ទើបត្រូវ​បាន​នគរបាល​នាំ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​ឃុំខ្លួន​។

ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​អេ​ង រ៉ា​នុ​ត ហៅ​អា​ខ្នូ​ត ដែល​គេចខ្លួន​រួច​នោះ​ក៏​ត្រូវ​អស់លក្ខណ៍ នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ដោយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ទៅ​ទិញ​មីឆា​នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​កប់​គង ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ប្រជា​ការពារ​ភូមិ​កប់​គង​ជួយ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង ។

បន្ទាប់​មក សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ