ភ្លៀង​ធ្លាក់​ខ្លាំង​​! ​អ្នក​បើករថយន្ត​ជា​ច្រើន​ត្រូវ​បង្ខំចិត្ត​ឡើង​លើដំបូល​គេច​ទឹក​ (វីដេអូ)


សហរដ្ឋអាមេរិក ៖ បើ​យោង​តាម​ភ្នាក់ងារ​ឧតុនិយម​ថា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ដល់​កម្រិត​ជាង​១០​សង្ទី​ម៉ែត្រ​ក្នុង​រយៈពេល​តែ​១​ម៉ោង ក្នុង​រដ្ឋធានី​អា​មេ​រិ​ក​ក្រុង​វ៉ា​ស៊ិ​ន​តោន កាលពី​ថ្ងៃ​ទី​៨ ​កក្កដា​។ នោះ​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​មួយ ក្នុង​ចំណោម​ភ្លៀង​ធ្លាក់​ខ្លាំង​២៥​លើក​​គួរ​ឱ្យ​កត់សម្គាល់​ឃើញ​រយៈពេល​តែ​១​ថ្ងៃ នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ​១៨៧១​មក​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹកជំនន់​ជន់​លិច​ផ្លូវ​ជា​ច្រើន​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ខណៈ​អ្នក​បើករថយន្ត​ជា​ច្រើន​សិប​នាក់ ត្រូវ​បង្ខំចិត្ត​ឡើង​លើដំបូល​រថយន្ត​ពួក​គេ​គេច​ពី​ទឹក​លិច​។ ភ្លៀង​បាន​ធ្លាក់​ដល់​កម្ពស់​ជាង​១០​សង្ទីម៉ែត្រ​ក្នុងស្រុក​កូ​ឡុំ​ប៊ី​យ៉ា រយៈពេល​តែ​១​ម៉ោង​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នាំ​ឲ្យ​បិទ​វិ​ថី​ជា​ច្រើន​។

កាសែត​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍​សរសេរ​ថា នោះ​ជា​ព្រឹត្តិការណ៍​វិសាមញ្ញ​មួយ ក្នុង​ចំណោម​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​២៥​លើក កត់សម្គាល់​ឃើញ​ក្នុង​ពេល​តែ​១​ថ្ងៃ​ចាប់តាំងពី​ឆ្នាំ​១៨៧១​មក​។ ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​មានការ​បាក់​ដី និង​ធ្វើ​ឲ្យ​ខូច​គ្រឹះ​ផ្ទះ​ជា​ច្រើន​។ ទឹក​ក៏​ជ្រាប​ចូល​ដែរ​ក្នុង​រូង​មេត្រូ​ក្រុង​វ៉ា​សិ​ុ​ន​តោន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ