រាជធានីភ្នំពេញ ៖ ទាក់ទងទៅនឹងការចោទប្រកាន់ជាសាធារណៈ (ក្នុងករណីវាយធ្វើបាបស្រីកំណាន់របស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់) កាលពីរសៀលថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៩ កោះសន្តិភាពនៅមិនអាចសុំការបកស្រាយពីលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បាននៅឡើយទេ ។ ប៉ុន្តែលើបណ្តាញសង្គមក៏បានឃើញនូវរូបភាពថ្មីទៀត ដោយសមត្ថកិច្ចបានកាន់លិខិតមួយ ឱ្យនាងផ្តិតមេដៃនៅលើគ្រែ ដែលរូបភាពនោះក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនរិះគន់ផងដែរ ។
សូមបញ្ជាក់ថា នារីជាអ្នកលក់ផលិតផលតាមអនឡាញ នាង ថៃ ស្រីនាង បានចេញមុខចោទប្រកាន់តាមបណ្តាញសង្គម ចោទលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញថា «បានប្រើអំពើហិង្សាចំនួន១៣០ដងមកលើរូបនាង» ។ នេះបើតាមការសរសេរតាមបណ្តាញសង្គមហ្វេសប៊ុករបស់ ថៃ ស្រីនាងផ្ទាល់ ។
បុរសដែល ថៃ ស្រីនាង ចោទប្រកាន់នេះ ត្រូវបានគេស្គាល់ថា គឺជាលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ គឺជាប្រុសស្នេហ៍ តែម្តង ។ នៅតាមបណ្តាញសង្គម ត្រូវបានផ្សព្វផ្សាយជុំវិញរឿងរ៉ាវនេះ ដោយបង្ហាញពីផ្ទៃមុខដែលរងរបួស និងឈឺចាប់ ។
លោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវបានរងនូវការចោទប្រកាន់ថា បានវាយធ្វើបាបស្រីកំណាន់របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់នេះ ។ ក្រោយពីការបង្ហោះសារជាសាធារណៈលើបណ្តាញសង្គមរបស់គណនីឈ្មោះ ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញ កាលពីថ្ងៃទី៧ ខែកក្កដា ។
ថៃ ស្រីនាង លក់ផលិតផលបានបង្ហោះសារថា លើកនេះទី១៣០ហើយ ដែលអាថោកទាបនេះវ៉ៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូសុំឱ្យសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង ។
ថៃ ស្រីនាង បានបញ្ជាក់ថាលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដែលប្រើអំពើហិង្សាយ៉ាងអមនុស្សធម៌មកលើនាងដោយសារការប្រចណ្ឌនិយាយជារួមលោក ទឹម សាវុធ ដូចមនុស្សឆេវឆាវ ឱ្យតែទើសសម្តីបន្តិចបន្តួច ដឹងតែវ៉ៃ ដឹងតែបោកប្រាស់សម្ភារខ្ទេចខ្ទី គ្មានសល់ ព្រមទាំងបង្ហោះរូបភាពអារាត់អារាយ នៅក្នុងបផ្ទះឱ្យឃើញទៀតផង ។
អ្នកនាង ថៃ ស្រីនាង ក៏បានបញ្ជាក់ថា លោកទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានបោកក្បាលនាងទៅហ្នឹងជ្រុងគ្រែបណ្តាលឱ្យរបួសធ្ងន់ ។ ពាក់ព័ន្ធករណីនេះ នាង ថៃ ស្រីនាង មិនបានបញ្ជាក់ថា នាងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឬយ៉ាងណានៅឡើយទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ